ឃាតករបិទមុខគឺជាគ្រឿងញៀន សម្លាប់មនុស្សដោយមិនពិចារណា សុំជៀសអោយឆ្ងាយ
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ សមិទ្ធិផលនានា កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គ្រោមការដឹកនាំរបស់រដ្ឋាភិបាលពីបាតដៃទទេ រហូតប្រទេអីវឌ្ឍន៍ពេញលិញ ។ ជាក់ស្ដែងនៅក្រុងក្រចេះ​ ក៏បានសម្ពោធន៍សមិទ្ធិផលនានាស្ថិតក្នុងសង្កាត់កោះទ្រុងក្រុងក្រ ចេះដែលសរុបជាថវិការសាងសង់អស់ជិត៥ម៉ឺន​ដុល្លារ​​ នារសៀល​ថ្ងៃទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១៨នេះ ក្រោមអធិបតីភាព​ឯកឧត្ដម​ ប៉ែន​ លីណាត​ អភិបាល​រង​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិបាល​ខេត្ត​ក្រចេះ​ និងមានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់​ជំនួយ​ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ​និង​សិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ជា​ច្រើនរូបផងដែរ។

សមិទ្ធផលដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ នៅពេលនេះរួមមាន៖ ផ្លូវថ្នល់ ស្ពាន​ សាលារៀន ដែលបានសាងសង់នៅ​ក្នុង​សង្កាត់​កោះ​ទ្រង់​ ដែលចំណាយថវិកាសរុបអស់៤២.៥២២ដុល្លារ​ និង​៤.៤៦៥.០០០៛ សមិទ្ធិផលនេះ បាន​មកពីឧបាសិកា​កាង​ ស្រូយ​ និង​បុត្រា​បុត្រី​ដែលមកក្រៅ​ប្រទេស​ និង​មកពី​ភ្នំពេញ​ ដេីម្បី​ធ្វេី​បុណ្យ​ជូន​លោក​មាន​គុណ​។

ឯកឧត្តម​ ប៉ែន​ លីណាត​ អភិបាល​រង​ខេត្ត​ បាន​ថ្លែង​អំណរ​គុណ​ដល់​សម្បុរស​ជន​ឧបាសិកា​ កាង​ ស្រូយ​ និង​បុត្រា​បុត្រី​ទាំង​អស់​ដែល​ជួយ​សាងសង់​នូវ​សមិទ្ធផល​នានា​ក្នុង​សង្កាត់​កោះ​ទ្រង់​ទាំង​មូល​ សមិទ្ធផលទាំងអស់នេះ គឺកើតឡើងដោយមិនមានអ្នកណាចេះជប់នោះទេ​ ​គឺ​កេីតឡេីង​ពី​ការ​ចេះ​ស្រលាញ់​ភូមិ​កំណើត​ដែល​ខ្លួន​ធ្លាប់​រស់​នៅ​ ក៏​ដូចជា​ការ​ជួយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សង្កាត់​កោះ​ទ្រង់​ ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជាផលប្រយោជន៍ សម្រាប់ខេត្ត​ក្រចេះ​ និង​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​មកកំសាន្ត​ផងដែរ​។

ឯកឧត្តម​ ​ ប៉ែន​ ​លីណាត​ ក៏បាន​ធ្វើការផ្តាំផ្ញើ​ រចំពោះ​ក្មួយៗ​ត្រូវ​ ជៀស​វាង​ឆ្ងាយ​ពី​ឧបាយ​មុខ​នានា​ ជៀស​វៀង​ឆ្ងាយ​ពី​គ្រឿង​ញៀន​ ព្រោះវាជាឃាតករបិទមុខ​ នៅពេលយើងប៉ះពាល់​ ឬប្រើប្រាស់វា​ ធ្វើអោយប៉ះពាល់សុខភាព​ ប៉ះពាល់ការសិក្សារៀនសូត្រ​ ក្រុមគ្រួសារ​ និងសង្គមជាតិ​ ។ មួយ​វិញ​ទៀត​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ ទាំងអស់គ្នា បើស្រលាញ់អាយុជីវិតខ្លួនឯងនិងក្រុមគ្រួសារ ។ ដោយ ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation