គ្រួសារសពដែលរងគ្រោះដោយគ្រោះថ្នាក់ចរារណ៍ និងគ្រួសារក្រីក្រ នៅស្រុកកែវសីមា ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសសយកខេត្តមណ្ឌលគិរី
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងលោក នួន សារ៉ន ប្រធានកិត្តិយសអនុសាខាស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងសហការី និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៏មួយចំនួនផ្តល់ជូនគ្រួសារសព និងគ្រួសារក្រីក្រចំនួន០៣គ្រួសារ ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។

លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក នួន សារ៉ន ប្រធានកិត្តិយសអនុសាខាស្រុក បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិកាសាខាកាកបាទកម្ពុជាខេត្ត ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសព លោកយាយ លី ណារី ដែលរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ដោយរថយន្ត០៥គ្រឿងបើកប្រដេញរថយន្តសាំយ៉ុងដឹកឈើ រួចក៏ប៉ះទង្គិចគ្នា ធ្វើឲ្យរថយន្តសាំយ៉ុងរ៉េចង្កូតខាងស្តាំទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្តាលឲ្យស្ត្រីម្ចាស់ផ្ទះម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។

លោកបានបន្ថែមថា អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលផ្តល់ជូននាពេលនោះរួមមាន៖ គ្រួសារសពទទួលបាន អង្គរ៦០គីឡូក្រាម ឃីត១កញ្ចប់ ត្រីខ មី និងថវិកា៤០ម៉ឺនរៀល ដោយឡែក លោក ណយ ចន្ទដារ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានឧបត្ថម្ភថវិកា៥៥ម៉ឺនរៀល និងអង្គរ៦០គីឡូក្រាម រីឯអនុសាខាស្រុក បានបន្ថែមថវិកា ២៩ម៉ឺនរៀលទៀត។ ចំណែកគ្រួសារក្រីក្រចំនួន០២គ្រួសារទៀត ក៏ទទួលបាន អំណោយមួយចំនួនពីសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ។

បន្ទាប់មកក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាស្រុក បានចុះត្រួតពិនិត្យការសាងសង់របងរបស់វិហារឥស្លាម ដែលជាអំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕ អត្ថបទ ៖ នាង ចាន់ថា+ប៊ុត សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation