មកដល់ពេលនេះ គណបក្សនយោយចំនួន ១០ហើយ ត្រូវបានគ.ជ.ប ទទួលស្គាល់ដើម្បីចូលរួមប្រកួត ក្នុងការបោះឆ្នោត នាខែកក្កដា
| ព័ត៌មានជាតិ
SHARE




ភ្នំពេញ៖ នៅថ្ងៃនេះទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ គ.ជ.ប បានទទួលស្គាល់ចុះបញ្ជីគណបក្សនយោជាផ្លូវការចំនួន២ថ្មីទៀត បន្ទាប់ពីបានទទួលស្គាល់ការចុះបញ្ជីគណបក្សចំនួន ៣កាលពីថ្ងៃម្សិលមិញ។ នេះបើតាមបញ្ជាក់របស់ ឯ.ឧ ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប តាមបណ្តាញទំនាក់ទំនងTelegram។


អ្នកនាំពាក្យគ.ជ.ប រូបនេះ ឱ្យដឹងថា គណបក្សនយោបាយទាំង ២ ដែលត្រូវបានគ.ជ.ប ទទួលស្គាល់ការចុះបញ្ជីជាផ្លូវការ នាថ្ងៃនេះ គឺ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈរនៅ២៥មណ្ឌល និង និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរនៅ២៥មណ្ឌលល។ ឯ.ឧ ឌឹម សុវណ្ណារុំ បន្ថែមថា នៅរសៀលថ្ងៃនេះ គជបនឹងទទួលស្គាល់គណបក្សដទៃផ្សេងទៀត។

គួរកត់សម្គាល់ថា គិតត្រឹមម៉ោង ១រសៀល ថ្ងៃទី ១៨ ឧសភានេះ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការចុះបញ្ជីគណបក្សនយោបាយ ដែលចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី ៦ សរុបមានចំនួន១០ គណបក្សហើយ ដែលរួមមាន ៖
១ គណបក្សយុវជនកម្ពុជា ឈរនៅ១៧មណ្ឌល
២ គណបក្សប្រជាជនកម្ពុជា ឈរនៅ២៥មណ្ឌល
៣ គណបក្សសញ្ជាតិកម្ពុជា ឈរនៅ២៥មណ្ឌល
៤ គណបក្សខ្មែររួបរួមជាតិ ឈរនៅ២៥មណ្ឌល
៥ គណបក្សហ៊្វុនស៊ិនប៊ិច ឈរនៅ២៥មណ្ឌល
៦ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅ២៥មណ្ឌល
៧ គណបក្សខ្មែរតែមួយ ឈរនៅ១៦មណ្ឌល
៨ គណបក្សពន្លឺថ្មី ឈរនៅ១៣មណ្ឌល
៩ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឈរនៅ២៥មណ្ឌល
១០ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរនៅ២៥មណ្ឌល៕

អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា រូបភាព៖ម៉ៅ នរិទ្ធីយ៉ា

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation