សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ប្រដេញរថយន្តដាច់ព្រលឹងបង្កអោយមនុស្សស្លាប់និងរបួសមកសួរនាំ នៅស្នងការនគរបាលខេត្ត
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី ៖ កម្លាំងជំនាញរបស៉ស្នងការនគរបាលខេត្តបានឃាត៉ខ្លួនក្រុសមត្ថកិច្ចប្រដេញរថយន្តបានចំនួន០៥នាក់បន្ទាប់ពីបង្ក បណ្ដាលអោយមនុស្សស្លាប់១នាក់និងរងរបួស០៣នាក់ យ៉ាងអយុត្តិធម៏នៅក្នុងថ្លុកឈាម ដោយក្រុមសមត្ថកិច្ចកុងត្រូលជជុះនៅប្រចាំការនៅស្រុកកែវសិមា ក្នុងករណីប្រដេញរថយន្តដឹកឈើក្រឡាប់កាលពីថ្ងៃ២៧ធ្នូ២០១៨ត្រូវកំលាំងចម្រុះបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាប់ពី សមត្ថកិច្ចបើកការស៊ើបអង្កេតជំហានដំបូងក្នុងស្រុកកែវសិមា។ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលព្រហ្មទណ្ឌ

នៅថ្ងៃ២៨ធ្នូ២០១៨ កម្លាំងនគរបាលបាលខេត្ត ក៏បានបញ្ជូនខ្លួនអ្នកពាក់ព័ន្ធទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់និងស្រាវជ្រាវបន្តអ្នកពាក់ពន្ធ័។

លោកបញ្ជាក់ថា អ្នកពាក់ព័ន្ធមានឈ្មោះ
០១./ លោក វរសេនីយ៍ទោ យូ រ៉ាវុធ ប្រធានស្នាក់ការការិយាល័យទី២កងទ័ពជើងគោក (DB)ប្រចាំខេត្តមណ្ឌលគិរី
០២./លោក សៀង ចំរ៉ុង នគរបាល អត្តសញ្ញាណកម្ម
០៣/.លោក វ៉ាន់ រួន នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ
០៤./លោក ស្រ៊ុន ឈួន នាយសង្កាត់រដ្ឋបាលព្រៃឈើ
០៥/ វិ,ត្រី ប៉ង់ កានួត នាយរងការិល័យយោធាខេត្តមណ្ឌលគិរី។ ចំណែកឈ្មោះប៉ង់ កានួត ត្រូវរត់គិចខ្លួនបាត់ បន្ឋាប់ពីសុំជុះនាម នេះបើតាមបញ្ជាក់របស់លោកឧត្ដមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី។

បើយោងតាមការបញ្ជាក់របស៉អធិការរងស្រុកកែវសិមា លោកបានអោយដឹងថា ដោយឡែកលោកសៀង ចំរ៉ុង មិនមានពាក់ពន្ធ័ក្នុងរឿងប្រដេញរថយន្តទេ គឹលោកអ្នកបញ្ជាអោយទៅមើលកន្លែងកើតហេតុ ព្រោះមានពលរដ្ឋបានរាយការណ៍មកថាមានរថយ្យប្រដេញគ្នាក្រឡាប់បង្ករអោយមនុស្សស្លាប់នៅក្នង់់ ដូចនេះទើបលោកបញ្ជាអោយទៅមើល ក្នុងនាមអាជ្ជាធរមូលដ្ឋានហើយរាយការមកលោកវីដើម្បីសង្គ្រោះមនុស្សបើហេតុការធ្ងន៉ធ្ងរនិងអន្តរាគមន៍តែប៉ុណ្ណោះ ។

យោងតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះនិងប្រជាពលរដ្ឋ បានអោយដឹងថា អ្នកបើកបរនិងប្រូឡានដឹកឈើ កំពុងប្រឈមឈានដល់រស់ដូចស្លាប់ ក្នុងស្ថានភាពធ្ងន់ធ្ងរ ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation