EU ផ្តល់លុយ ១១៥លានអឺរូ ដើម្បីពង្រឹងកំណែទម្រង់ហិរញ្ញវត្ថុ ជម្រុញកំណើនវិស័យជលផល និងបំរែបំរួលអាកាសធាតុនៅប្រទេសកម្ពុជា
| ព័ត៌មានជាតិ
SHARE

ទឹកប្រាក់សរុបចំនួន ១១៥លានអឺរ៉ូ ឬស្មើនិងជាង១៣០លានដុល្លារអាមេរិក ត្រូវបានសហភាពអឺរ៉ុបកំពុងរៀបចំផ្តល់ហិរញ្ញប្បទានឥតសំណងឱ្យកម្ពុជា ក្នុងស្មារតីបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ សម្រាប់កម្មវិធីចំនួន៣ ដែលរួមមាន កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងទឹកប្រាក់់ចំនួន ២២លានអឺរ៉ូ ឬជិត ៣០លានដុល្លារ កម្មវិធីជំរុញកំណើនវិស័យជលផលចំនួន ៨៧លានអឺរ៉ូ ឬជាង៩៨លានដុល្លារ និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ចំនួន៦លានអឺរ៉ូ ឬជាង៦.៨លានដុល្លារ។

ការផ្តល់ជំនួយថវិការក្នុងកិច្ចការពង្រឹងវិស័យទាំង៣នេះ និងជួយឲ្យកម្ពុជាកាន់តែមានលទ្ធភាពប្រសើរឡើងក្នុងការអនុវត្ត ជាពិសេសវិស័យជលផល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កំរិតជីវភាពរស់នៅរបស់ប្រជាជននៅជនបទ និងរួមចំណែក ដល់កំណើនសេដ្ឋកិច្ចជាតិ និងសន្តិសុខស្បៀង។

វិស័យនេះ បានស្រូបទាញកំលាំងពលកម្ម ដល់មនុស្សប្រមាណជាង ១,៥ លាននាក់ ហើយមានមនុស្សយ៉ាងតិចប្រមាណ ៦ លាននាក់ បានចូលរួមក្នុងសកម្មភាពនេសាទ។

លោក ចច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងអះអាងថា នៅពេលនេះសហភាពអឺរ៉ុបកំពុងរៀបចំផ្តល់ជំនួយជាថវិកាចំនួន 115លានអឺរូនេះ ដល់កម្ពុជា ដើម្បីអនុវត្តនូវកម្មវិធីចំនួន៣ខាងលើនេះ។ កម្ពុជា និងសហភាពអឺរ៉ុប បានស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រផែ្នកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការនេះ ព្រមទាំងបានសន្យាជួយសម្របសម្រួល និងសហការគ្នារៀបចំជាមួយក្រសួងជំនាញពាក់ព័ន្ធដើម្បីឈានទៅចុះហត្ថលេខាកិច្ចព្រមព្រៀងឱ្យទាន់ដើមឆ្នាំ២០១៩ខាងមុខនេះ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation