ព័ត៌មានជាតិ

ប្រទេសថៃ និងកម្ពុជាទទួលបានប្រយោជនរួមគ្នាក្នុងវិស័យទេសចរណ៏

image

អស់រយៈពេលជាច្រើនឆ្នាំមកហើយប្រទេសកម្ពុជា និងប្រទេសថៃបានទទួលអត្ថប្រយោជន៏រួមគ្នាក្នុងអភិវឌ្ឍន៏វិស័យទេសចរណ៏របស់ខ្លួនស្របពេលប្រទេសទាំង២ក៏កំពុងតែពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះកាន់តែខ្លាំងឡើងបន្ថែមទៀត។

ក្រោមគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការព្រះរាជាណាចក្រ២ក្នុងគោលដៅទេសចរណ៏តែមួយ (Two Kingdom Destination) កំពុងផ្តល់ប្រយោជន៏យ៉ាងច្រើនដល់ប្រទេសកម្ពុជា និងថៃ តាមរយៈការជួយផ្សព្វផ្សាយទេសចរណ៏ទៅក្រៅប្រទេស និងការជម្រុញកំណើនចំនួនភ្ញៀវទេសចរណ៏ប្រទេសទាំង២ជាដើម។

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៏បានលើកឡើងកន្លងទៅថ្មីៗនេះថា ចំនួនអ្នកទេសចរណ៏ថៃដែលបានចូលមកទស្សនាប្រទេសកម្ពុជាបានកើនឡើងដល់ទៅរង្វង់៣០ម៉ឺននាក់ក្នុង១ឆ្នាំ ស្របពេលប្រជាពលរដ្ឋកម្ពុជាទៅទស្សនាប្រទេសថៃវិញមានរហូតដល់ជាង៨០ម៉ឺននាក់ក្នុង១ឆ្នាំ។

បើតាមប្រសាសន៏ ឯកឧត្តម ទិត ចន្ថា ចំនួនអ្នកទេសចរណ៏ទស្សនាប្រទេសកម្ពុជា និងថៃទៅវិញទៅមកនឹងបន្តកើនឡើងបន្ថែមទៀតនៅពេលខាងមុខ។

សូមបញ្ជាក់ថា ច្រកសំខាន់ជាងគេនៃលំហូរអ្នកទេសចរណ៏អន្តរជាតិមកកាន់កម្ពុជាគឺតាមប្រទេសថៃ ក្នុងនោះ៤០%នៃចំនួនភ្ញៀវទេសចរណ៏អន្តរជាតិដែលចូលមកទស្សនាកម្ពុជាគឺឆ្លងកាត់តាមប្រទេសថៃ ខណៈដែលក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានមានតែកម្ពុជា និងប្រទេសថៃប៉ុណ្ណោះមានទិដ្ឋការរួម៕