ព័ត៌មានជាតិ

រយៈពេលជិត២០ឆ្នាំមកនេះ កម្ពុជាបានអនុញ្ញាតគំរោងសាងសង់ចំនួនជាង៤ម៉ឺនគំរោង

image

យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបង្ហាញថា រយៈពេល១៩ឆ្នាំមកនេះ ប្រទេសកម្ពុជាបានទទួល និងអនុញ្ញាតទៅលើគំរោងសាងសង់សរុបចំនួនរហូតដល់ទៅជាង៤ម៉ឺន៣ពាន់គំរោងឯណោះ។

យោងតាមរបាយការណ៏ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចាប់ពីឆ្នាំ២០០០មកដល់ដំណាច់ឆ្នាំ២០១៨នេះ គំរោងសាងសង់ទាំងជាង៤ម៉ឺន៣ពាន់គំរោងនេះ ធ្វើឡើងនៅលើផ្ទៃដីប្រមាណ១១៤លាន៣សែនម៉ែតការ៉េ ដោយមានទុនវិនិយោគប៉ាន់ស្មានរហូតដល់ទៅជាង៤ម៉ឺន៣ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា តាមរយៈគំរោងវិនិយោគលើផ្នែកសាងសង់ទាំងនេះ បានធ្វើអោយចំនួនអាគារខ្ពស់នៅកម្ពុជាដែលមានកំពស់ចាប់ពី៥ជាន់ឡើងទៅមានរហូតដល់ទៅ១២១៧អាគារនាពេលនេះ និងមានបណ្តុំផ្ទះស្នាក់នៅប្រភេទបុរីចំនួន២៣៥បុរីផងដែរ៕