សមត្ថកិច្ចខ្លួនចាប់ជនសង្ស័យ ប្រដេញរថយន្តដាច់ព្រលឹងបង្កឲ្យមនុស្សស្លាប់និងរបួសមកសួរនាំ
| ព័ត៌មានជាតិ
SHARE

(មណ្ឌលគិរី)៖ បន្ទាប់ពីជនបង្ក បណ្ដាលឲ្យមនុស្សស្លាប់១នាក់រងរបួស០៣នាក់ យ៉ាងអយុត្តិធម៌នៅក្នុងថ្លុកឈាម ដោយក្រុមសមត្ថកិច្ចជជុះនិងអ្នកកាសែត ប្រចាំការនៅស្រុកកែវសីមាក្នុងករណីប្រដេញរថយន្តដឹកឈើក្រឡាប់កាលពីថ្ងៃ២៧ធ្នូ២០១៨ត្រូវកម្លាំងចម្រុះបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាប់ពី សមត្ថកិច្ចបើកការស៊ើបអង្កេតជំហានដំបូង។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលព្រហ្មទណ្ឌនៅវេលាម៉ោង២២:៤១នាទីថ្ងៃ២៨ធ្នូ២០១៨ កម្លាំងនគរបាលបាលខេត្ត បានបញ្ជូនខ្លួនអ្នកពាក់ព័ន្ធទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់។

លោកបញ្ជាក់ថាអ្នកពាក់ព័ន្ធមានឈ្មោះដូចខាងក្រោម៖
០១.លោក វរសេនីយ៍ទោ យូ រ៉ាវុធ ប្រធានស្នាក់ការ ការិយាល័យទី២កងទ័ពជើងគោក (DB)ប្រចាំខេត្តមណ្ឌលគិរី /
០២.លោក សៀង ចំរ៉ុង នគរបាល អត្តសញ្ញាណកម្ម /
០៣.លោក វ៉ាន់ រួន នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ /
០៤.លោក ស្រ៊ុន ឈួន នាយសង្កាត់រដ្ឋបាលព្រៃឈើ
០៥ វិ,ត្រី ប៉ង់ កានួត នាយរងការោល័យយោធាខេត្តមណ្ឌលគិរី។

ចំណែកឈ្មោះសៅ សំណាង ctv online និងម្នាក់ទៀតឈ្មោះនី ត្រូវរត់គេចខ្លួនបាត់។ នេះបើតាមបញ្ជាក់របស់លោកឧត្ដមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី។

បើយោងតាមការបញ្ជាក់របស់អធិការរងស្រុកកែវសីមាលោកបានឲ្យដឹងថា ដោយឡែកលោកសឿង ចំរ៉ុង មិនមានពាក់ព័ន្ធក្នុងរឿងប្រដេញរថយន្តទេ គឺលោកអ្នកបញ្ជាឲ្យទៅមើលកន្លែងកើតហេតុ ព្រោះមានពលរដ្ឋបានរាយការណ៍ថាមានរថយន្ដប្រដេញគ្នាក្រឡាប់បង្កឲ្យមនុស្សស្លាប់ ដូចនេះទើបលោកបញ្ជាឲ្យទៅ ក្នុងនាមអាជ្ជាធរមូលដ្ឋានហើយរាយការណ៍មកលោកដើម្បីសង្គ្រោះមនុស្សបើហេតុការធ្ងន់ធ្ងរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation