សមាជិកសភា៥៩រូបស្នើឱ្យរដ្ឋសភាអនុម័តវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី២៨ ខែធ្នូនេះ សម្តេចអគ្គមហាពញសចក្រីហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ។


បើតាម ឯកឧត្តមឈាង វុន សមាជិកសភាបានបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏នៅថ្ងៃនេះ គឺដើម្បីការ ពិនិត្យសំណើសុំអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ តាមសំណើររបស់ប្រធានហត្ថលេខីតំណាងឱ្យសមាជិកសភា៥៩រូប ដែលមានឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប និង ឯកឧត្តម ហ៊ុនណេង ជាតំណាង។

ឆ្លងតាមកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៏បានសម្រេចប្រគល់ឲ្យឯកឩត្តមប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មរដ្ឋសភា ទទួលយកសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យ រួចត្រូវបញ្ជូនមកឱ្យគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភាវិញ ដើម្បីបញ្ចូលទៅក្នុងរបៀបវារៈប្រជុំពេញអង្គរដ្ឋសភា នាពេលវេលា សមស្របណាមួយ។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ក្រុមតំណាងហត្ថលេខី ក៏បានស្នើឱ្យរដ្ឋសភាអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី,ក្រុមប្រឹក្សាខេត្ត,ក្រុមប្រឹក្សាក្រុង និង ក្រុមប្រឹក្សាស្រុកខណ្ឌ ៕ (អត្ថបទ៖វងសុភ័ក្ត្រ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation