ប្រមុខការពារជាតិ កម្ពុជា-ឡាវ សន្យាបង្កើនភាពស្និតស្នាលរួមគ្នាបន្ថែមទៀតដើម្បីបញ្ជៀសការវិវាទ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ប្រមុខការពារជាតិប្រទេសកម្ពុជានិងឡាវបានសន្យារួមគ្នាថា នឹងខិតខំធ្វើយ៉ាងណាជម្រុញភាពស្និតស្នាលរវាងកងទ័ព នៃប្រទេសទាំងពីរឲ្យកាន់តែជិតដិតនិងញឹកញាប់បន្ថែមទៀតដើម្បីធ្វើយ៉ាងណាបញ្ជៀសការវិវាទ នៅតាមព្រំដែននៃ ប្រទេសទាំងពីរ ជាពិសេសតាមតំបន់ព្រំ ដែនខេត្តអាតាពើនិងខេត្តចំបាសាក់ប្រទេសឡាវជាមួយខេត្តស្ទឹងត្រែង របស់កម្ពុជាតែម្តង។

ការសន្យាបែបនេះ ធ្វើឡើងនៅក្នុងឱកាសដែល សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទទួលជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ រដ្ឋមន្រ្តីការពារប្រទេសនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

សូមជំរាបថា តបតាមការអញ្ជើញរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា រដ្ឋមន្រ្តីការពារប្រទេសឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី២៧ ដល់២៩ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចូលរួម ពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបានឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក្រសួងការពារប្រទេសឡាវ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ នឹងចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ តាមគម្រោង គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយភាគីទាំងពីរ ក៏នឹងមានចុះហត្ថលេខាលើពិធីសារ ស្តីពីផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរ ឡាវ-វៀតណាម ឆ្នាំ២០១៨ ផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation