អាជីវករក្នុងស្រុកថាឡាបរិវ៉ាត់ ចង់បានផ្សារលក់ល្អសមរម្យ តែលោកអភិបាលស្រុកថា ដីសម្រាប់សង់ផ្សារមាន តែសាលាស្រុកអត់លុយសាងសង់
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖ក្រុមប្រជាពលរដ្ឋ ដែលលក់បន្លែបង្កា និងសាច់ និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ពួកគាត់ចង់បានផ្សារសមរម្យមួយ ដើម្បីដាក់លក់ឲ្យបានត្រឹមត្រូវ ប្រកបដោយអនាម័យខ្ពស់ទៅតាមសម័យកាលទំនើបដូចបច្ចុប្បន្ននេះ។

សព្វថ្ងៃពួកគាត់ដាក់លកបន្លែ ត្រី សាច់ផ្សេងៗផ្ទាល់និងដី គ្រាន់តែក្រាលថង់ទ្រាប់ពីក្រោមតិចតួចប៉ុណ្ណោះ ដែលមើលទៅហាក់ដូចជាពុំសមរម្យនិងខ្វះអនាម័យ។

ពួកគាត់បន្តថា បន្លែ ត្រីសាច់ របស់ពួកគាត់ ដាំតាមលក្ខធម្មជាតិ ចំណែកត្រីគឺក្រុមគ្រួសារដាក់មង ឫស្ទួចយកមកពីទន្លេភា្លមៗ ដែលគួរចង់អោយបរិភិគបំផុត។តែសំរាប់អ្នកទិញវិញ ពេលពួកគាត់មកឃើញផ្ទាល់ ការដាក់តាំងលក់លើផ្ទៃដីដូច្នេះ ពួកគាត់ហាក់ដូចជាអស់អារម្មណ៍ លែងចង់ទិញទៅវិញ។


ចំណែកលោក សន សារឿន អភិបាលថាឡាបរិវ៉ាត់ថា ស្រុកមានផ្ទៃដីសម្រាប់សង់ផ្សាររួចជាស្រេច សម្រាប់ទុកជូនប្រជាពលរដ្ឋបានលក់ដូរ។ប៉ុន្តែពេលនេះសាលាស្រុកពុំមានលទ្ធភាពសង់ផ្សារបាននៅឡើយទេ។

លោកអភិបាលក៏បានស្នើនិងស្វែងរកដៃគូដើម្បីវិនិយោគផ្សារនេះផងដែរ តែពេលនេះពុំទាន់មានផ្លែផ្កានៅឡើយទេ៕ (អត្ថបទ ៖ម៉ាក់ មេត្តា )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation