ប្រធានស.ស.យ.ក ខេត្តព្រះសីហនុដឹកនាំសមាជិកជិត៣០០នាក់សំអាតអនាម័យបរិស្ថានតំបន់ចុងឆ្នេរអូឈើទាល
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ដោយមានការណែនាំពីឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៧ធ្នូឆ្នាំ ២០១៨ លោក​ ស្រន់ ស្រ៊ន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ បានដឹកនាំសមាជិក(សសយក)ជិត៣រយនាក់ចូលរួម សំអាតអនាម័យបរិស្ថាន រើសសំរាម នៅតាមបណ្តោយឆ្នេរមាត់សមុទ្រ ចុងអូឈើទាលឬ(ចុងអារីស្តុន)ដែលមានទីតាំងក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។


មានប្រសាសន៍នៅក្នុងឱកាសនោះ លោក​ ស្រន់ ស្រ៊ន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុបានឲ្យដឹងថា ការចុះសំអាតបរិស្ថានតាមតំបន់ឆ្នេរនាពេលនេះ គឺជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការសំអាតអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរឲ្យបានស្អាតនិងមានសោភ័ណ្ឌភាព ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេង កម្សាន្តក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៨ឈានចូលឆ្នាំ២០១៩នាពេលខាងមុខនេះ ដូចនេះហើយទើបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៍ដូចជាអង្គភាពពាក់ព័ន្ធមួយចំនួន ទៀតចូលរួមថែរក្សាសំអាត តាមបណ្តោយឆ្នេរ និងតាមដងផ្លូវសាធារណៈផ្សេងៗអោយមានសោភ័ណ្ឌភាព ស្របតាមគោលការណ៍របស់រដ្ឋបាលខេត្ត ដែលកំពុងយកចិត្តទុកដាក់ បើកយុទ្ធនាការសំអាតជាប្រចាំផងនោះ។


ហើយក្នុងយុទ្ធនាការសំអាតឆ្នេរនាពេលនោះលោកប្រធាន(សសយក)ខេត្តបានបញ្ជាក់ផងដែរថា នៅក្នុងឱកាសឆ្លងឆ្នាំសកលខាងមុខនេះរដ្ឋបាលខេត្តក៍បានរៀបចំស្តង់ចំនួន៣រយស្តង់ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងកម្សាន្តផងដែរ៕ (អត្ថបទ៖ប៉ៃ សុឃីម )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation