រដ្ឋបាលរាជធានីភ្នំពេញបានបន្តកែលំអផ្លូវលេខ១៣ ផ្សារកណ្តាល រៀបការឺឡាជម្រាបទឹក
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ៖​ ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងចុះត្រួតពិនិត្យ ធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ នៅតាមមហាវិថីនិងវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញដើម្បីបង្ហូទឹកបានលឿនជាងមុន ព្រោះពេលភ្លៀងម្ដងៗតែងតែលិចរហូតមកធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរ និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។

ដោយជាក់ស្ដែងនៅតាមបណ្ដោយវិថីព្រះអង្គអេង (ផ្លូវលេខ១៣) ខាងលិចផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ប្រវែងជិត៨០០ម៉ែត្រនេះផងដែរ។ រាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងតែងតែមានការលិចផ្លូវជានិច្ច បង្កឲ្យប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់វិថីនេះ ទាំងម៉ូតូនិងយានយន្តទាបៗ មានការរលត់ម៉ាស៉ីន ខូចទាំងកណ្ដាលផ្លូវក៏មាន ធ្វើបង្អាក់ដំណើរចរាចរណ៍ ធ្វើអោយកកស្ទះខ្លាំងនៅក្នុងរាជធានីភ្នំពេញ។

ដូច្នេះហើយរដ្ឋបាលរាជធានីភ្នំពេញបានដាក់ដេញថ្លៃគម្រោងនេះអោយទៅក្រុមហ៊ុន Jica ចុះផ្លាស់ប្ដូប្រព័ន្ធលូចាស់ៗចោល ដោយប្ដូរដាក់ប្រព័ន្ធលូថ្មី និងរៀបការឺឡាជម្រាបទឹក Interlock ដើម្បីកាត់បន្ថយទឹកភ្លៀងជន់លិចពេលដែលភ្លៀងខ្លាំងម្ដងៗ រហូតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ រួចរាល់បានជាង៤០ភាគរយហើយ។​

បន្ថែមពីលើនោះផងដែររដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌទាំង ១២ខណ្ឌនៅក្នុងរាជធានីភ្នំពេញក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅនៅជាប់ដងផ្លូវ។

ជាពិសេសនៅចំណុចដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូនៅចំពីមុខផ្ទះរបស់បងប្អូនសូមបងប្អូនមេត្តាជួយយោគយល់នៅការកក់ស្ទះ និងជួយរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយនិងពិនិត្យមើលគំរបលូនៅមុខផ្ទះរាល់ពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំងនិងសូមជួយសំអាតដើម្បីកុំអោយមានសំរាមហូរចូលដល់មាត់លូនោះអាចបង្កឲ្យមានការកកស្ទះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation