សាហាវណាស់ ប្រដេញផ្អើលពេញស្រុកកែវសីមា បង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋ ស្លាប់រស់០៤នាក់
| ព័ត៌មានជាតិ
SHARE

ខេត្តមណ្ឌលគិរី៖មនុស្ស០៤នាក់រងរបួសធ្ងន់ស្រាលនិង ផ្ទះ មួយខ្នងបានបាក់រាបដល់ដីដោយសាររថយន្តចំនួន០២ គ្រឿងដឹកឈើរត់គេចពីក្បួនរថយន្តសមត្ថកិច្ចជជុះស្រុកកែវសីមាចំនួន០៥គ្រឿងប្រដេញតាមពីក្រោយដោយចង់គាបស៊ីដូចមុនមុន។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ០៦ព្រឹកថ្ងៃទី២២៧ខែធ្នូ ឆ្នាំ២០១៨នៅចំណុច km136ស្ថិតនៅភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។

យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្តរបស់សមត្ថកិច្ចជជុះស្រុកកែវសីមាចំនួន ០៥គ្រឿងនិងក្រុមកាសែតគាបស៊ី ក្រុមDB បានធ្វើការប្រដេញតាមពីក្រោយ រថយន្តសាំយ៉ុងមួយគ្រឿងដែលដឹកឈើប្រណីតក្នុងទិសដៅពីស្រុកកែវសីមា ឆ្ពោះទៅស្រុកស្នួលខេត្តក្រចេះនេះបើយោងតាមប្រភពស្គាល់អត្តសញ្ញាណ។

លុះមកដល់ចំណុចកើតហេតុ រថយន្តពីរគ្រឿងបានប៉ះទង្គិចគ្នា បណ្ដាលឱ្យរថយន្តសាំយ៉ុងដឹកឈើនោះរងការក្រឡាប់ ជាច្រើនត្រលប់ ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋខ្មែរអ៊ិស្លាមមួយខ្នង បង្កឱ្យមនុស្សនៅក្នុងផ្ទះម្នាក់ រងរបួសធ្ងន់ហើយមនុស្ស០៣នាក់ទៀតនៅលើរថយន្តសាំយ៉ុង រងរបួសធ្ងន់ស្រាលកំពុងសង្គ្រោះ។

ប្រភពបន្តទៀតថាក្បួនរថយន្តដែលរត់ប្រដេញតាមពីក្រោយរថយន្តសាំយ៉ុង នោះគឺជារថយន្តរបស់សមត្ថកិច្ចជជុះស្រុកកែវសីមា មានDB កាសែតTV។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចស្រុកកែវសីមា បានចុះទៅដល់ភ្លាមៗដែរ និងបានបញ្ជូនជនរងគ្រោះទាំង៤នាក់ ទៅធ្វើការសង្គ្រោះ នៅមណ្ឌលសុខភាព ស្រុកកែវសីមាអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណាមផងដែរ។

ជនរងគ្រោះទាំងនោះរួមមាន៖ ១.ជនរងគ្រោះឈ្មោះលី ណារី ភេទស្រីអាយុ៦៥ឆ្នាំជនជាតិ ចាម រស់នៅភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី រងរបួសធ្ងន់ នៅពេលបញ្ជូនទៅមន្ទីពេទ្យបានស្លាប់នៅតាមផ្លូវ។
២. អ្នកបេីកបររថយន្តសាំយ៉ុង ឈ្មោះមាស ធារ័ត្ន ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែររស់នៅភូមិកាបី ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ រងរបួសធន់។
៣ . អ្នករួមដំណើឈ្មោះហេងម៉េង លី ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ រស់នៅភូមិកាបី ឃុំក្រញូងសែនជ័យស្រុក ស្នួល ខេត្ត ក្រចេះ រងរបួសធ្ងន់
៤. អ្នករួមដំណើរឈ្មោះ ពុធ ធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ កាបី ឃុំ ក្រញូងសែនជ័យ ស្រុក ស្នូល ខេត្ត ក្រចេះ រងរបួសធ្ងន់។
៥. រីឯអ្នកបើកបររថយន្តកាម៉ារីឆ្លាម ឈ្មោះ សៅ សំណាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ សារពត៌មាន (សុី ធីវី) ស្នាក់នៅ ភូមិអូរអាម ឃុំ ស្រែខ្ទុម ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី ក្រោយកេីតហេត្បានរត់គេចខ្លួន ។ រថយន្តម៉ាក កាមារី ឆ្លាមព៌ណខ្មៅ ពាក់ស្លាកលេខ. ២G: ៣៩០៤ភ្នំពេញ។
រថយន្តដឹកឈើនិងរថយន្តបង្កនោះមិនដឹងថាសមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះទេ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation