សមត្ថកិច្ចជជុះ ក្រុមគាបស៊ី បង្កគ្រោះថ្នាក់ចរាចរណ៍ ដល់ផ្ទះប្រជាពលរដ្ឋ
| ព័ត៌មានជាតិ
SHARE


(ស្រុកកែវសីមា-ខេត្តមណ្ឌលគិរី)៖ ប្រជាពលរដ្ខស្នើសុំ ដល់ ថ្នាក់ដឹកនាំ មេត្តាមានវិធានការ ក្ដៅដល់ក្រុម ប្រដេញរថយន្ត ជជុះនៅស្រុកកែវសីមា បង្កគ្រោះថ្នាក់អាយុជីវិត។

បម្ទាប់ពីមានហេតុការណ៍កក្រើកផ្អើលស្រុកកែវសីមា ក្រុមសមត្ថកិច្ចជជុះ មិនដឹងថាស្ថាប័នណាខ្លះ បានប្រដេញឡានដឹកឈើ ក្នុងទឹកដីមួយនេះ បង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ឲ្យរងរបួសធ្ងន់ស្រាល០៤នាក់ និងអាចបាត់បងជីវិត ហេតុការណ៍នេះ ស្ថិតនៅគីឡូម៉ែត្រ១៣៦ ភូមិឆ្នែងឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរីនាថ្ងៃ២៧ ធ្នូ ២០១៨។

ពលរដ្ឋនិងមន្ត្រីរាជការបានលើកឡើងថា ថាកន្លងមកនៅស្រុកកែវសីមាគេសង្កេតឃើញ ភាពមិនប្រក្រតីមួយចំនួនរឿង ក្រុមប្រដេញរថយន្ត ផ្អើលពេញស្រុក ហាក់បីដូចដេញបង្ក្រាបក្រុមចោរប្លន់ឬ ភេវរកម្ម សាហាវជាងអ្វីៗ ទាំងអស់ ។ ទើបពេលនេះជាក់ស្ដែង គឺបង្កដេញ បុករះចូលផ្ទះពលរដ្ឋឲ្យស្ត្រីម្នាក់ស្លាប់គាបជាប់និងផ្ទះជាមួយរថយន្ត ចំណែកផ្ទះបាក់ខ្ទេចទាំងស្រុង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនបង្ក ក្រុមប្រដេញ សមត្ថកិច្ចជជុះ (ចង់រស់ សម្លាប់ពលរដ្ឋគ្មានកំហុស)។

យោងតាមប្រភពពីមន្ត្រីនគរបាលស្រុកបានឲ្យដឹងថា មានក្រុមកាសែត និងសមត្ថកិច្ច ចំនួន០៥ឡានដែលដេញបង្កក្នុងករណីនេះ តែកំពុងស្រាវជ្រាវ៕ (សារសំណូមពរពលរដ្ឋ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation