គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការផ្តល់សុពលភាពនិងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត (ចំនួនស្ត្រី) និងចំនួនការិយាល័យបោះឆ្នោតក្រោមអធិបតីភាពឯកឩត្តមឌុច សុន សមាជិកគ .ជ .ប និងជាប្រធានដឹកនាំអង្គប្រជុំ។

ឯកឩត្តមឌុច សុនប្រធានកិច្ចប្រជុំបានអោយដឹងថាក្នុងរយ:ពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកាដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨)នៃការដាក់និងកាទទួលនិងការដោះស្រាយពាក្យបណ្តឹងនៅក្រុមប្រឹក្សាឃុំ សង្កាត់ទាក់ទងនិងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងមានបណ្តឹងចំនួន២។ ក្នុងនោះបណ្តឹង២ នោះមានបណ្តឹងតវ៉ា ចំនួន១បណ្តឹងនិងបណ្តឹងជំទាស់ចំនួន១បណ្តឹង។ បណ្តឹងទាំង២នេះ ត្រូវបានដោះស្រាយរួចរាល់តាមពេលវេលាកំណត់។

ឯកឩត្តមបានបន្តទៀតថារយ:នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនិងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតត្រូវបានគ.ជ. បកំណត់ធ្វើចាប់ពីថ្ងៃទី០១ខែតុលា រហូយដល់ថ្ងៃទី៣១ខែ
ធ្នូឆ្នាំ២០១៨។

ឯកឩត្តមបានបន្តថា រយ:ខាងលើនេះត្រូវគិតរួមបញ្ចូលរយ:ពេល នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ការប្តឹងតវ៉ានិងការប្តឹងជំទាស់ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែល
ត្រូវលុបចេញពីបញ្ជីបោះឆ្នោត ជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សា ឃុំ-សង្កាត់ គ.ជ. និងក្រុមប្រឹក្សាធម្មនុញ្ញដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវច្បាស់លាស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចផ្តល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការដូចខាងក្រោម៖
-មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួន១៩៥,៣៨៥នាក់
-មានប្រជាពលរដ្ឋត្រូវលុបឈ្មោះចេញពីបញ្ជីចំនួន៥៦,៩៤១នាក់ក្នុងនោះ៖
-អ្នកស្លាប់មានចំនួន២៦,១៥៦នាក់
-អ្នកផ្លាស់ទីលំនៅមានចំនួន៣២៣នាក់
-ស្ទួនមានចំនួន៣,៨៤៩នាក់
-អ្នកផ្លាស់ទីលំនៅមានចំនួន២៦,២១០នាក់និងអ្នកដែលត្រូវដកសិទ្ធិបោះឆ្នោតមានចំនួន៤០៣នាក់
-មានប្រជាពលរដ្ឋស្នើរសុំកែតម្រូវទិន្នន័យចំនួន១,៥៥៣នាក់
-មានប្រជាពលរដ្ឋស្នើរផ្ទេចូលចំនួន២៦,២២៤នាក់។លទ្ធផលផ្លូវការក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨ មានចំនួន៨,៥៤៤,៨៨៥នាក់ត្រូវនិង៨៦,២៤ភាគរយ។ក្នុងនោះមានស្ត្រីចំនួន៤,៥៥៦,៦៤១នាក់៕

(អត្ថបទ៖ មួង សុវណ្ណារិទ្ធ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation