នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ វិមានឈ្នះ ឈ្នះ នឹងត្រូវសម្ពោធជាផ្លូវការ
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ មានប្រសាសន៍ថា នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ វិមានឈ្នះ ឈ្នះ នឹងត្រូវសម្ពោធជាផ្លូវការ។

នៅទីនោះបងប្អូនជនរួមជាតិនឹងបានឃើញនូវវិមានដ៏ធំមួយដែលត្រូវបានកសាងឡើងរំលេចដោយរូបសំណាក ចម្លាក់ជញ្ជាំងថ្ម ផ្ទាំងរូបថតប្រវត្តិសាស្រ្ត វីដេអូអេឡិកត្រូនិក ដែលបានរៀបចំដាក់តាំងបង្ហាញជូនសាធារណជនជាតិ និងអន្តរជាតិអោយបានឃើញច្បាស់អំពីប្រវត្កិពិតនៃការតស៊ូរំដោះប្រទេស ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តួលរំលំរបបវាលពិឃាតប៉ុលពត និងរំលាយចោលអស់ទាំងស្រុងនូវតំបន់ត្រួត្រាជាច្រើនដោយភាគីផ្សេងៗ។

ការលះបង់គ្រប់យ៉ាងរបស់ សម្តេចតេជោ បានធ្វើអោយកម្ពុជាក្លាយមកជាប្រទេសមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។ មរតកតេជោដែលជាជ័យជំនះរបស់កម្ពុជាទាំងមូល នឹងបន្សល់ទុកជូនកូនខ្មែរជំនាន់ក្រោយអោយបានឃើញច្បាស់តាមរយៈវិមានឈ្នះ ឈ្នះ ដែលនឹងសម្ពោធនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ។

សម្តេចបានអញ្ជើញបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនចូលរួមអោយបានច្រើនកុះករនៅក្នុងពិធីដ៏អធិកអធមនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation