សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុរយៈពេលវែង
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ទន្ទឹមនិងកំណើនទេសចរណ៍មានការកើនឡើងខ្ពស់ក្រសួទេសចរណ៍បានបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែងនៅខេត្តព្រះសីហនុ ដោយឈលើគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញនិងផ្តល់ភាពកក់ក្តៅ លំដាប់ពិភពលោក ជាមួយនឹងឧត្តមភាពការប្រកួតប្រជែងខ្ពស់ នៃបេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រនិងធនធានធម្មជាតិដ៍សម្បូរបែបនៅទូទាំងប្រទេស។

លោក សុខ សុគុណ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តការអន្តរជាតិនៃក្រសួងទេសចរណ៍ មានប្រសាសន៍ដូចនេះក្នុងសិក្ខាសាលាកាលពីព្រឹកថ្ងៃទី២៦ធ្នូឆ្នាំ២០១៨ ហើយលោកបានបញ្ជាក់បន្ថែមថា ដោយប្រទេកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍន៍និងរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ដែលជា(ទេសចរណ៍វប្បធម៌និងធម្មជាតិ)ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា (មាសបៃតង) រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម បង្កើតឱកាសមុខរបរ និងបង្កើនឱកាសការងារការបង្កើនប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងនោះគោលនយោបាយ យុទ្ធសាស្ត្រផែនការទេសចរណ៍និងវិធានការនានា ក្នុងការអភិវឌ្ឍន៍វិស័យទេចរណ៍កម្ពុជា ហើយនៅក្នុងឆ្នាំ២០១៥ដល់ឆ្នាំ២០២៥ ក៍បានជំរុញកិច្ចអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នក្នុងក្របខណ្ឌសេដ្ឋកិច្ចសង្គមទាំងមូល ក្នុងទិសដៅជំរុញការអភិវឌ្ឍន៍ទេសចរណ៍ ក្នុងខេត្តព្រះសីហនុប្រកបដោយបរិយាប័ន្ន ពិសេសការជំរុញប្រែក្លាយខេត្តព្រះសីហនុ ជា(តំបន់រដ្ឋបាល និងសេដ្ឋកិច្ចពិសេសពហុបំណង)ស្របតាមសសរស្តមទាំងបួន រួមមានវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម ឧស្សាហកម្មនិងទេសចរណ៍។ដោយខេត្តព្រះសីហនុសម្បូរទៅដោយធនធានធម្មជាតិ ដែលជាសក្តានុពលដ៍សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយមាន៖ ឆ្នេរសមុទ្ររាក់ និងកោះមានមានខ្សាច់សស្អាត ទឹកសមុទ្រថ្លា ផ្កាថ្ម ឧទ្យានជាតិមានជីវចម្រុះធម្មជាតិស្រស់ស្អាតជាច្រើនប្រភេទ ដូចនេះហើយខេត្តព្រះសីហនុជាគោលដៅទេសចរណ៍សមទ្រដ៍សំខាន់ក្នុងការជំរុញកំណើនទេសចរណ៍មកទស្សនាកម្សាន្ត៕(ដោយ៖ប៉ៃ សុឃឹម )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation