លោកជំទាវ ម៉ែន សំអន៖ បើបាត់បង់ សន្តិ ភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃ២៧ខែធ្នូនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏រាជធានីភ្នំពេញបានប្រារព្ធពិធីរំលឹកខួបអនុស្សាវ រីយ៏ គម្រប់ ៤០ឆ្នាំនៃថ្ងៃកំណើតសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ក្រោម អធិបតីភាព លោកជំទាវកត្តិសង្គហបណ្ឌិតម៉ែន សំអន ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិ ភាព និងអភិវឌ្ឍន៏។

នៅក្នុងឱកាសនោះដែរមានសមាជិក សមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏រាជធានីភ្នំពេញចូលរួមប្រមាណជាង៦០០នាក់។

នាឱកាសនោះដែរឯកឧត្តម ប៉ា សុជាតិវង្ស សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជ ធានីភ្នំពេញ បានមានប្រសាសន៏បញ្ជាក់ថា,ពិធីដែលបានរៀបចំនៅ ពេលនេះគឺជាពិធីដ៏មានសារៈសំខាន់ស្របពេល ដែលគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលទើប នឹងបានរៀបចំប្រារព្ធ ពិធីអបអរសាទរអនុស្សាវរីយ៏ខួបលើកទី៤០ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍ មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨ - ២ធ្នូ ២០១៨ )នៅស្រុកស្នួលខេត្ត ក្រចេះ។នៅពេលខាងមុខឆាប់ៗនេះនឹងមានពិធី សម្ពោធ វិមានអនុស្សាវរីយ៏ នយោបាយ ឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី ២០នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា (១៩៩៨ -២០១៨)ក្រោមអធិប តីភាពសម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងការត្រៀមរៀបចំមហាមិទ្ទិញរំលឹក ខួបអនុស្សាវរីយ៏លើកទី៤០នៃទិវាជ័យជំនះ៧ មករា (១៩៧៩-២០១៩)។


ឯកឧត្តម ប៉ាសុជាតិវង្ស បានបញ្ជាក់ទៀត ថា,នារីគ្រប់លំ ដាប់ថ្នាក់នៅរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តព្រមៗក្នុងក្នុងរយៈ ពេល៤០ឆ្នាំ មកនេះបានចាក់ឬសទៅដល់ស្រទាប់មហាជន និងបានបំពេញតួនាទីយ៉ាងសំខាន់សក្តិសមជាតំណាងផលប្រយោជន៏របស់នារី និងកុមារ។

លោកជំទាវកត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងទំនាទំនងរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏មានប្រសាសន៏លើកឡើងថា-សមិទ្ធផលដ៏ធំធេងដែល គណបក្សប្រជាជនកម្ពុជា ទទួលបានក្នុងរយៈពេល ៤០ឆ្នាំ មកនេះ គឺជាជ័យជំនះរបស់យើងទាំងអស់គា្ន។ ជ័យជំនះនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមចំ ណែករបស់បងប្អូននារី ទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី បំពេញញការងារប្រកបដោយការទទួលខុសត្រូវ ថែម ទាំងបានចំណាយធនធានផ្ទាល់ ខ្លួនថែមទៀត ដើម្បីបុព្វហេតុប្រទេសជាតិយើង៕

( អត្ថបទ៖ វង សុភ័ក្ត្រ រូបភាព៖ ប៉ក់ សុខឃីម )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation