ប៉ូលិសប្រេស៊ីលបានឃាត់ខ្លួនមនុស្សរាប់រយនាក់នៅក្នុងប្រតិបត្តិការវាយឆ្មក់លើករណីពាក់ព័ន្ធនឹងរូបភាពអាសអាភាសរបស់កុមារ
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលិសប្រេស៊ីលកំពុងអនុវត្តដីកាឆែកឆេរ និងចាប់ខ្លួនមនុស្សរាប់រយនាក់ក្នុងករណីពាក់ព័ន្ធនឹងរូបភាពអាសអាភាសរបស់កុមារនៅក្នុងប្រតិបត្តិការដ៏ធំបំផុតមួយនៅក្នុងប្រទេសតំបន់អាមេរិកឡាទីនមួយនេះ។


ក្រសួងសន្តិសុខសាធារណៈបាននិយាយថា ប៉ូលិសរាប់ពាន់នាក់បានធ្វើប្រតិបត្តិការនៅក្នុងរដ្ឋ និងស្រុកសហព័ន្ធចំនួន២៤ កាលពីថ្ងៃព្រហស្បតិ៍ដើម្បីចុះអនុវត្តដីកាឆែកឆេរ និងចាប់ខ្លួនមនុស្សជាង៥០០។


ប៉ូលិសក៏បាននាំខ្លួនជនសង្ស័យជាច្រើនទៅមន្ទីរឃុំឃាំងផងដែរ ប៉ុន្តែក្រសួងសន្តិសុខសាធារណៈមិនទាន់អាចនិយាយបានភ្លាមៗទេថាតើមនុស្សប៉ុន្មាននាក់ត្រូវបានចាប់ខ្លួន។


ក្រុមអាជ្ញាធរប្រេស៊ីលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថា ប្រតិបត្តិការនោះគឺជាប្រតិបត្តិការដ៏បំផុតដោយមានការចូលរួមពីប៉ូលិសស៊ីវិលនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសប្រេស៊ីល ហើយពួកគេជឿថា វាក៏ជាប្រតិបត្តិការដ៏ធំបំផុតផងដែរនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចលើកុមារដែលត្រូវបានធ្វើឡើងនៅក្នុងថ្ងៃតែមួយនៅគ្រប់ទីកន្លែងលើពិភពលោក។
រូបភាពនៅតាមកញ្ចក់ទូរទស្សន៍បានបង្ហាញឲ្យឃើញ ប៉ូលិសបានត្រឡប់ទៅដល់ស្ថានីយ៍ផ្សេងៗរួមជាមួយកុំព្យូទ័រ និងជនសង្ស័យជាច្រើននាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation