ព័ត៌មានជាតិ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន ៖ ថវិកាឆ្នាំ២០១៩ កើនឡើងជិត ១២៧លានដុល្លារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

image

ភ្នំពេញ ៖ ថ្លែងក្នុងសិក្ខាសាលាជាតិស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី២៦ ខែធ្នូ នៅទីស្ដីការក្រសួងមហាផ្ទៃ អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរដ្ឋ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ផ្អែកតាមកម្មវិធីដែលបានគ្រោងទុក ដែលត្រូវបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៅក្នុងកាតអនុវត្ដនៅក្នុងឆ្នាំ២០១៨ និងសេចក្ដីព្រាងសកម្មភាព ជាអាទិភាពនានា ដែលគ្រោងសម្រេចឲ្យបាននៅក្នុងឆ្នាំ២០១៩ខាងមុខនេះ។ ថវិកាឆ្នាំ២០១៩ នៅរដ្ឋបាលថ្នាក់ក្រោមជាតិមានការកើនឡើងប្រមាណជិត ១២៧លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៨។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្នបន្តថា សកម្មភាពជាអាទិភាពទាំងនេះ ត្រូវបានគ្រោងឡើង ដោយជជែកពិភាក្សាគ្នាជាបឋម ជាមួយតំណាងស្ថាប័នអនុវត្ដនានា ដោយផ្អែកទៅលើសំខាន់ទៅលើកផែនការអនុវត្ដ ៣ឆ្នាំ ដំណាក់កាលទី៣ នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ ស្ដីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះដែរ សកម្មភាពទាំងនេះ ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើគម្រោងថវិកាសរុប៥៩៤លានដុល្លារអាមេរិក រួមបញ្ចូលដូចជា ១,ថវិការដ្ឋចំនួនប្រមាណ ៥៥១ លានដុល្លារអាមេរិក ដែលក្នុងនោះ មានថវិកាចំនួនប្រមាណ ៥៤៣លានដុល្លារអាមេរិក សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និង២, ថវិការួមចំណែកពីដៃគូរអភិវឌ្ឍន៍ប្រមាណ ៤៤លានដុល្លារអាមេរិកផងដែរ។

ឯកឧត្តមបញ្ជាក់ថា បើប្រៀបធៀបឆ្នាំ២០១៨ ថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩ មានការកើនឡើងប្រមាណជិត១២៧លានដុល្លារអាមេរិក ដោយសារកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនអត្រាចូលរួមរបស់ថវិការដ្ឋទៅក្នុងមូនិធិឃុំ សង្កាត់,មូលនិធិក្រុង ស្រុក និងបង្កើនឲ្យមាននូវប្រភពចំនូលផ្សេងៗទៀត សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ៕អត្ថបទ ៖ ឃឹម វិសាល



ព័ត៌មានទាក់ទង...