ធនាគារជាតិ៖ ឆ្នាំ២០១៨នេះ កម្ពុជាមានអតិផរណា ឬទំនិញឡើងថ្លៃ៣%
| ព័ត៌មានជាតិ
SHARE

ទេសាភិបាលធនាគារជាតិ ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំមកនេះ សេដ្ឋកិច្ចកម្ពុជា នៅតែមានកំណើន៧% ជាមួយអត្រាអតិផរណាប្រមាណ៥% ហើយនៅក្នុងឆ្នាំ២០១៨នេះ កម្ពុជាមាន អតិផរណា៣% នៅក្នុងរយៈពេលមធ្យមចន្លោះក្រោម៣ភាគរយដដែល។

អតិផរណា មានន័យថា ទំនិញឡើងថ្លៃ។

ចំពោះអត្រាស្ថិរភាព ប្ដូរប្រាក់ក៏រក្សាបានល្អ ដើម្បីពង្រឹងជំនឿទុកចិត្តអ្នកវិនិយោគទុនទាំងអស់។ ឯកឧត្តមបញ្ជាក់ថា គោលនយោបាយក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ គាំទ្រកំណើនក្នុង វិស័យធនាគារដែលបានពង្រឹងដើមទុនក្នុងវិស័យធនាគារ បានដាក់ចេញនូវវិធានការម៉ាក្រូ ប្រុងប្រយ័ត្នមួយចំនួនធំ ផ្អែកលើស្តង់ដារអន្តរជាតិ ដោយកម្ពុជាបានអនុវត្តជាបណ្ដើរៗ ហើយក៏បានពង្រឹងនូវបទបញ្ញត្ដិដែលមានកន្លងមក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation