ព្រះគ្រូចៅអធិការវត្ត ចំណាយថវិការដែលបានមកពីការសូត្រមន្តបុណ្យតាមភូមិ យកមកទិញកង់ចែកសិស្សក្រីក្រ
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង: លោកគ្រូចៅអធិការវត្តថាឡាបរិវ៉ាត់ ព្រះនាម'ពុត យ៉ាំ'នៅថ្ងៃទី២៥ ខែធ្នូ បានចំណាយបច្ច័យផ្ទាល់ខ្លួន ដែលបានមកពីការសូត្រមន្តបុណ្យតាមភូមិផ្សេងៗ យកមកទិញកង់ចែកជូនសិស្សក្រីក្រ នៅអនុវិទ្យាល័យថាឡាបរិវ៉ាត់ ក្នុងឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ។

លោកគ្រូចៅអធិ បានទិញកង់ចែកដល់សិស្សក្រីក្របែបនេះ ជាច្រើនលើកច្រើនសារកន្លងមកហើយ ដោយក្នុងមួយលើកៗ១០កង់ក៏មាន ២០កង់ក៏មាន។ចំណែកលើកនេះកង់ទាំងអស់មានចំនួន១៤ ដែលកង់១មានតម្លៃ៤០ដុល្លារ យកមកចែកដល់សិស្សក្រីក្រចំនួន១៤នាក់។

ព្រះតេជគុណបន្តអោយដឹងថា អាត្មាភាព និងជាវកង់ជាបន្តទៀត ដើម្បីចែកកូនសិស្សដែលម្តាយឪពុកពុំមានលទ្ធភាពទិញអោយពួកគេ ដើម្បីានជិះទៅសិក្សារៀនសូត្រក្នុងពេលចែកកង់នោះលោក សន សារឿន អភិបាលស្រុក បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកាយវិការមនុស្សធម៌របស់ព្រះគ្រូចៅអធិវត្ត ដែលលោកតែងតែបរិច្ចាគបច្ចយផ្ទាល់ខ្លួនយកមកទិញកង់ចែកសិស្សក្រីក្របែបនេះ ចំនែកឯសិស្សក្រីក្រដែលទទួលបានកង់វិញ បញ្ចេញអារម្មណ៍ត្រេកអរសប្បាយនិងប្តេជ្ញាប្រឹងរៀនសូត្រឲ្យពូកែនិងក្លាយជាសិស្សល្អកូនល្អ៕ ដោយ៖ម៉ាក់ មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation