ដំណាំម្ទេស និងដំណាំរួមផ្សំផ្សេងទៀតត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា
| ព័ត៌មានជាតិ
SHARE

ដើម្បីចូលរួមបង្កើននូវគុណភាពបន្លែសុវត្ថិភាព និងការទុបស្កាត់នូវការនាំចូលបន្លែពីក្រៅប្រទេស រាជរដ្ឋាភិបាលកម្ពុជាបានគាំទា្រជាថវិការតាមរយះក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ គឺបានផ្តល់ជាថវិការទៅដល់ប្រជាកសិករគោលដៅក្នុងការដាំបន្លែសុវត្ថិភាព និងដំណាំផ្សេងៗទៀត។

ក្នុងនោះប្រជាកសិកររស់នៅក្នុងភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាមគឺបានកំពុងធ្វើការដាំដុះនូវប្រភេទដាំណាំផ្សេងៗក្នុងនោះដំណាំម្ទេសផ្លោក ម្ទេសកាយ៉ាណេ ម្ទេសដៃនាងជាដើមគឺជាដំណាំមួយដែលពួកគាត់ចូលចិត្តដាំដុះ និងទទួលបានចំណូលច្រើន។

បើតាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេសជំនាញកសិកម្មបានបញ្ជាក់ថាមូលហេតុដែលរាជរដ្ឋាភិបាលផ្តល់ជាថវិការក្នុងការដាំដំណាបន្លែសុវត្ថិភាពដូចជាបន្លែម្ទេសនេះជាដើម ដោយសាររាជរដ្ឋាភិបាលកម្ពុជាមានគម្រោងចូលរួមកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស បង្កើនការផលិតផលបន្លែសុវត្ថិភាពក្នុងស្រុក និងបង្កើនចំណូលទៅដល់ប្រជាកសិករ ដោយឡែកបើតាមប្រជាកសិករដាំម្ទេសខាងលើបានបញ្ជាក់ថាការដាំដុះម្ទេសនេះ គឺជាគម្រោងជំរុញផលិតកម្មស្បៀង តាមលក្ខណៈបច្ចេកទេសកសិកម្មល្អ និងមានការគាំទ្រជាថវិការពីរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា ដំណាំម្ទេសដែលប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាមដែលកំពុងដាំដុះនេះជាប្រភេទម្ទេសកាយយ៉ាណេ ដែលអាចយកទៅធ្វើជាគ្រឿងផ្សំទឹកម្ទេស គ្រឿងផ្សំសម្លរការី ហាលជាម្ទេសក្រៀម ស្ងោរចុចជាមួយប្រអកប្រហុកជាដើម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation