ស្តេចតោ និងស្តេចដំរី ត្រូវបានយកទៅរក្សារទុកនៅមន្ទីរដែនដី នគររូបណីយកម្ម និងសំណង់ខេត្តកំពង់ចាម
| ព័ត៌មានជាតិ
SHARE

រូបសំណាកស្តេចតោ ស្តេចដំរី ដែលស្ថិតនៅតាមបណ្តោយសួនសន្តិភាពក្នុងក្រុងកំពង់ចាមដែលប្រជាពលរដ្ឋតែងតែឃើញ និងថតទុកជាអនុស្សារីយ៍នាពេលកន្លងទៅ ត្រូវបានក្រុមកម្មករជំនាញធ្វើការស្ទូចពីទីតាំងដើមទៅរក្សាទុកនៅក្នុងមន្ទីរដែនដី នគររូបណីយកម្ម និងសំណង់ខេត្តកំពង់ចាម។


បើតាមអ្នកទទួលខុសត្រូវក្នុងការសាងសង់នូវរូបសំណាកខាងលើបានបញ្ជាក់ថារូបសំណាកនេះត្រូវបានស្ទូចយកទៅរក្សាទុកនៅឃ្លាំងមន្ទីរពាណិជ្ជកម្ម តែក្រោយមកអជ្ញាធរខេត្តសម្រេចចិត្តត្រូវរក្សាទុកក្នុងមន្ទីរដែនដីវិញ ហើយចំពោះរូបសំណាក និងសួនច្បារសន្តិភាពដែលខូចខាតខាងលើគឺនឹងត្រូវសាងសង់ឡើងវិញ ប៉ុន្តែមិនដឹងថ្ងៃណា គឺអាស្រ័យទៅលើក្រសួងធនធានទឹក និងអជ្ញាធរខេត្ត។

សូមបញ្ជាក់ថា រូបសំណាកស្តេចតោ ស្តេចដំរីដែលត្រូវស្ទូចខាងលើនេះគឺត្រូវបានទទួលរងការខូចខាតបន្តិចបន្តួចក្នុងអំឡុងពេលទឹកទន្លេមេគង្គកំពុងតំឡើង ក្នុងឆ្នាំ២០១៨ ក្រោយពេលទឹកទន្លេមេគង្គបានស្រកទៅវិញ ក៏បានធ្វើឲ្យសួនច្បារសន្តិភាព រួមទាំងរូបសំណាកខាងលើបានទទួរងការខូចខាតទាំងស្រុង រួមទាំងសួនប្រមាណ១០០ម៉ែត្របានរងការខូចខាតផងដែរ។

បើតាមប្រជាពលរដ្ឋដែលជាអ្នករស់នៅក្នុងក្រុងកំពង់ចាមបានលើកឡើងថាគាត់ពិតជាមានការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បិត្តិរដ្ឋខាងលើ ដែលត្រូវកសាងឡើងវិញត្រូវចំណាយថវិការយ៉ាងច្រើន៕ដោយ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation