នៅថ្ងៃទី៦មិថុនា ក្រសួងមហាផ្ទៃ នឹងបើកសាខាផ្ដល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី នៅខេត្ដជាប់ព្រំដែនថៃ
| ព័ត៌មានជាតិ
SHARE

យោងតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ ជូនដំណឹងថា ការសម្រេចដាក់ឱ្យដំណើរការសាខាផ្ដល់ សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី នៅតាមខេត្ដជាប់ព្រំដែន ជាមួយថៃ ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាលិខិតឆ្លងដែនធម្មតា ជូនពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ឋភាពនិងឆាប់រហ័ស។

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឲ្យដំណើរការសាខា ផ្តល់ជូនលិខិតឆ្លងដែនធម្មតាគំរូថ្មី នៅតាមខេត្តចំនួន៣ទៀត និងកែប្រែរយៈពេលនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី ដែលនឹងចាប់ផ្តើមពីថ្ងៃទី៦ មិថុនា ឆ្នាំ២០១៨។

សំរាប់អាសយដ្ឋានសាខា ផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី នៅតាមខេត្តចំនួន៣រួមមាន៖
១ សេវាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង អាស័យដ្ឋាន នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ទំនាក់ទំនងតាមលេខទូរសព្ទ័លេខ០៧០ ៨៦៨ ៦៨៨។

២ សេវាលិខិតឆ្លងដែន ប្រចាំខេត្តបន្ទាយមានជ័យ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត្រ ទំនាក់ទំនងតាមទូរសព្ទ័លេខ០៦១ ២១១ ១៩៨ ។

៣ សេវាលិខិតឆ្លងដែន ប្រចាំខេត្តកោះកុង នៅភូមិ៤ សង្កាត់ដង់ទង់់ ក្រុងខេមរភូមិន្ទ ទំនាក់ទំនងតាមទូរសព្ទ័លេខ ០៨១ ៨៤៤ ៨១២។

ចំពោះការកែប្រែរយៈពេល នៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី ក៏ចែកចេញជា៣ប្រភេទ៖
ទី១ជាសេវាឆាប់រហ័សរយៈពេល១ថ្ងៃ នៃថ្ងៃធ្វើការសម្រាប់ការផ្តល់សេវានៅរាជធានីភ្នំពេញ លើកលែងតែនៅតាមបណ្តាលសាខាលិខិតឆ្លងដែន ប្រចាំខេត្ត គឺមានរៈពេល៣ថ្ងៃ នៃថ្ងៃធ្វើការងារ។

ទី២ សេវាឆាប់រហ័សកំរិតមធ្យម ប្តូរពីរយៈពេល១០ថ្ងៃ មកត្រឹម៧ថ្ងៃ នៃថ្ងៃធ្វើការការងារ។

ទី៣ សេវាធម្មតា ប្តូរពីរយៈពេល២០ថ្ងៃ មកត្រឹម១៥ថ្ងៃនៃថ្ងៃធ្វើការងារ។

សូមកត់សម្គាល់ថា តម្លៃអាករលិខិតឆ្លងដែនធម្មតាគំរូថ្មី និងកម្រៃសេវារដ្ឋបាលនៅរក្សាដដែលទៅតាមប្រភេទនៃសេវា។

កាលពីឆ្នាំមុនអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានលើកឡើង ពីសេចក្តីត្រូវការលិខិតឆ្លងដែនរបស់ប្រជាជន ដែលមានអាស័យដ្ឋាន នៅឆ្ងាយពីភ្នំពេញ។ ការស្នើរសុំសេចក្តីសម្រេច ទៅកាន់ក្រសួងមហាផ្ទៃ ក៏បានសម្រេចតាមការស្នើរសុំ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋដែលមានលំនៅដ្ឋានឆ្ងាយពីភ្នំពេញ ឲ្យមាននៅខេត្តរបស់ខ្លួនតែម្តង។

សូមជំរាបថា សព្វថ្ងៃនេះ ទីតាំងធ្វើលិខិតឆ្លងដែនរបស់ពលរដ្ឋទូទៅ នៅក្នុងប្រទេសកម្ពុជា មានតែនៅក្នុងរាជធានីភ្នំពេញតែមួយប៉ុណ្ណោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation