សម្តេចតេជោ​ អញ្ជើញសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ជិត១ម៉ឺន៦ពាន់នាក់​​ នៅខេត្តកណ្តាល ដោយនេះគឺជាជំនួបលើកចុងក្រោយ សម្រាប់ឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

កណ្តាល ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ ​បានអញ្ជើញបន្ត ចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិតចំនួន១៥,៦០៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្ត កណ្តាល ។


ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ កម្មការិនីនៅថ្ងៃនេះ គឺជាជំនួបលើកចុងក្រោយហើយ សម្រាប់ឆ្នាំ២០១៨នេះ។ ពេញមួយឆ្នាំ ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបចំនួន៣៦លើក ហើយមានកម្មករ កម្មការិនី បានជួបសំណេះសំណាលសរុបជិត៦០ម៉ឺននាក់។ ជំនួបសំណេះសំណាលនៅថ្ងៃនេះដែរ ក៏ជាជំនួបលើកទី៩ហើយ សម្រាប់ខេត្តកណ្តាល ហើយនៅសល់មួយលើកទៀត ទើបបិទបញ្ចប់សម្រាប់ខេត្តកណ្តាលនេះ។


បើតាមប្រសាសន៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២២ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ មកពីខេត្តកណ្តាលចំនួន១៥ មានកម្មករនិយោជិត ចំនួន១០.៦៣២នាក់ និងមកពីខេត្តកំពង់ស្ពឺចំនួន៧ មានកម្មករនិយោជិត ចំនួន៤.៩៧៤នាក់ ដែលមានអ្នកវិនិយោគ មកពីប្រទេសចិនចំនួន១៤ កូរ៉េចំនួន១ និងកម្ពុជាចំនួន៧។ ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន៤, ផលិតកេសកាតុងចំនួន២, ផលិតផ្លែសន្ទូចចំនួន១, ផលិតអំពូលភ្លើងចំនួន១, ផលិតនំចំនួន១, ផលិតដបទឹកសុទ្ធចំនួន១ និងរោងចក្រកិនស្រូវចំនួន៣។


ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា បច្ចុប្បន្នខេត្តកណ្តាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៤៦៤ មានកម្មករនិយោជិតចំនួន ១៥៥.១៣៨នាក់ ដែលមានប្រាក់ឈ្នួល សរុបប្រមាណ៣៧២លានដុល្លារ៕

(អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation