Facebook Page របស់ទូរទស្សន៍ CNC, CTN និង MyTV ត្រូវបាន Hacker ដណ្តើមយកទៅគ្រប់គ្រង
| ព័ត៌មានជាតិ
SHARE

សេចក្តីជូនដំណឹង៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា Cambodian Broadcasting Service (CBS) សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា Facebook Page របស់ស្ថានីយទូរទស្សន៍ CNC, CTN, CTN International និង My TV Plus ត្រូវបានគេ Hack យកទៅគ្រប់គ្រង ហើយនៅខណៈនេះ ពួកគេបានយកព័ត៌មានផ្សេងៗផ្សព្វផ្សាយតាមតែអំពើចិត្ត។

ក្រុមហ៊ុន CBS សូមជម្រាបជូនថា ករណីមានការផ្សព្វផ្សាយព័ត៌មានផ្សេងៗ នៅលើ Page របស់ CNC, CTN, CTN International និង MyTV Plus ចាប់ពីពេលនេះទៅ គឺមិនមែនជាការទទួលខុសត្រូវរបស់ ក្រុមហ៊ុន CBS ឡើយ។ ករណី ក្រុមហ៊ុន CBS ដោះស្រាយយក Facebook Page ទាំងអស់មកគ្រប់គ្រងវិញបាន ក្រុមហ៊ុន នឹងជម្រាបជូនដំណឹងតាមក្រោយ។

សូមជម្រាបជូនថា ឥឡូវនេះ ក្រុមការងាររបស់ ក្រុមហ៊ុន CBS កំពុងតែដោះស្រាយបញ្ហានេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

សូមអរគុណ!

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation