អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ គោរពវិញ្ញាណក្ខន្ឋ ជូនយុទ្ឋជនពលីអតីតអង្គភាព១២៥
| ព័ត៌មានជាតិ
SHARE

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូច លេខ៧០ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅ គោរពវិញ្ញាណក្ខន្ឋ ជូនយុទ្ឋជនពលី អតីតអង្គភាព១២៥(កម្ពុជា) ចំនួន ៤៩ នាក់ នៅបូជនីយដ្ឋានយុទ្ឋជនពលីកម្ពុជា កាលពីថ្ងៃសុក្រ១៤ កើត ខែមិគសិរ ឆ្នាំច សំរឹទ្វិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តដុងណាយ ប្រទេសវៀតណាម។

ច្បាស់ណាស់ គឺមានយុទ្ឋជន និងពលរដ្ឋជាច្រើនបានស្លាប់នៅក្នុងការ ចូលរួមរំដោះប្រទេសពីរបបប៉ុលពត ដែលយើងមិនអាចបំភ្លេចបានឡើយ។

ក្រោយពីទៅ គោរពវិញ្ញាណក្ខន្ឋយុទ្ឋជនពលីកម្ពុជា ចំនួន ៤៩ នាក់ និងនិមន្តព្រះសង្ឃ ចំនួន ៧អង្គ បង្សុកូល រួចរាល់ហើយ នាយឧត្តមសេនីយ៍ វង្ស ពិសេន និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានដឹកនាំគណៈប្រតិភូជួបជាមួយ ជាមេបញ្ជាការរងអង្គទ័ពទី៤ ទទួលការងារនយោបាយ ដើម្បីជូនពរខួបកំណើតកងទ័ពប្រជាជន លើកទី៧៤។

ចំពោះឧត្តមសេនីយ៍ឯក អ៊ួង សំកត់ មេបញ្ជាការរងកងពលតូចលេខ ៧០ ក៏បានដឹកនាំគណៈប្រតិភូជួបជាមួយ មេបញ្ជាការរងយោធភូមភាគទី៧ ដើម្បីជូនពរខួបកំណើតកងទ័ពប្រជាជន លើកទី៧៤ ។ ប្រតិភូបានឆ្លងកាត់ព្រំដែនធ្វើមាតុភូមិវិវត្តន៍ ត្រលប់មកភ្នំពេញវិញ នៅវេលាម៉ោង ៥:២០នាទី នាថ្ងៃដដែល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation