ក្រុមហ៊ុនអង្គរបាណាណា ជំរុញឲ្យប្រជាពលរដ្ឋដាំចេក ក្រុមហ៊ុនចាំទទូលទិញពីប្រជាពលរដ្ឋតាមតម្លៃទីផ្សារ
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង:ក្រុមហ៊ុនអង្គបាណាណា ខេត្តស្ទឹងត្រែង បានប្រកាសថា ក្រុមហ៊ុននិងទទួលទិញផ្លែចេកពីប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋាន ដែលពួកគាត់ដាំបាន ហើយទិញតាមតម្លៃទីផ្សារថែមទៀត។

ក្រុមហ៊ុនក៏បានជម្រុញអោយប្រជាពលរដ្ឋដែលមានដីសល់ទំនេរយកទៅដាំចេក ដែលវាងាយស្រួលដាំជាងដំណាំផ្សេងៗ អោយបានគ្រប់ៗគ្រប់ ដើម្បីកំទុកដីសល់ចោលឥតប្រយោជន៍

ទន្ទឹមនឹងការប្រកាសទិញផ្លែចេកពីកសិករ ក្រុមហ៊ុនក៏បានសន្យាផ្តល់កូនចេកពូជល្អៗមកពីក្រៅប្រទេសនិងជួយបង្ហាត់បង្រៀនបច្ចេកទេសដោយមិនគិថ្លៃដល់កសិករថែមទៀត ដែលពួកគាត់មានចណង់ចំណូលចិត្តដាំចេក។

លោក ស៊ូ មិត្ត ប្រធានសាខាក្រុមហ៊ុនអង្គរបាណាណា ដែលមានទីតាំងនៅចំណុចភូមិk3 សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង បានអោយដឹង៖ក្រុមហ៊ុនបានចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ ប្រឹងប្រែងរកប្រាក់ចំណូលជូនដល់កម្មករដែលខំប្រឹងធ្វើការងារនៅក្នុងក្រុមហ៊ុន ឲ្យទទួលបានប្រាក់ចំណូលចំនួនទ្វេរដង។

ក្នុងដំណាក់កាលទីមួយនេះ ក្រុមហ៊ុនមានកម្មករចំនួនជាង២៥០នាក់ដែលកំពុងធ្វើការ ហើយក្រុមហ៊ុននិងតម្រូវការកម្មករជាង៨រយនាក់ ពេលដែលដំណាំចេកប្រមូលផល។

លោកបន្តថា ចំពោះប្រាក់ខែកម្មករគឺចាប់ពី៧៥ម៉ឺនរៀលឡើងទៅ។ហើយខាងក្រុមហ៊ុនបានផ្តល់បន្ទប់ស្នាក់នៅ ទឹក ភ្លើង មិនបាច់បង់ថ្លៃ។

លោក ស៊ូ មិត្ត បន្តអោយដឹងថា ក្រុមហ៊ុនរបស់លោកបានអនុវត្តដាំចេកបានចំនួនជាង៥រយហិចតា លើផ្ទៃដីសរុបចំនួន២ពាន់ហិចតា។ចំពោះដីនៅសល់ក្រុមហ៊ុននិងដាំខ្នុរ ដាំស្រកានាគ និងដាំស្វាយ ដើម្បីតម្រូវការលើទីផ្សារនៅប្រទេសចិន។

សូមរំលឹកថា ក្រុមហ៊ុនអង្គរបាណាណា ធ្លាប់បានដាំដើមដូងប្រេងលើផ្ទៃដីរាប់ពាន់ហិចតាកន្លងមក តែត្រូវដើមដូងប្រេងមិនអោយផល ហើយឥឡូវក៏ងៀមកដាំចេកម្តងវិញ។

ចន្ថា ជាកម្មការនីម្នាក់ ក្នុងចំណោមកម្មករច្រើននាក់ធ្វើការនៅទីនោះបានអោយដឹងថា នាងបានសម្រេចចិត្តមកធ្វើការនៅទីនេះ ដោយសារក្រុមហ៊ុនបានផ្តល់ផ្ទះស្នាក់នៅ ផ្តល់ទឹក និងភ្លើងមិនគិតថ្លៃ ហើយថែមទាំងបានប្រាក់ខែច្រើនទៀតផង។នាងបន្តថា នាងមិនបាច់ទៅធ្វើការនៅក្រៅស្រុក ដែលឆ្ងាយពីឪពុកម្រាយ បងប្អូន និងក្រុមគ្រួសារថែមទៀត៕ (ដោយ៖ ម៉ាក់ មេត្តា )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation