អ្នកនាំពាក្យគ.ជ.ប លើកឡើងថា អង្គការសមាគម ដែលមិនចូលរួមសង្កេតការណ៍ និងហ៊ានវាយតម្លៃ នឹងត្រូវប្រឈមផ្លូវច្បាប់
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ហង្ស ពុទ្ធា លើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ និងជាការឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន ក្រោយពីមានអង្គការ សមាគម ចំនួន២ មិនចូលរួមសង្កេតការណ៍បោះឆ្នោត។

ទោះបីជាអង្គការ សមាគមទាំងពីរនោះ មិនបានចូលរួមក៏ដោយ ក៏នៅមានអង្គការ សមាគម ជាច្រើនទៀត ដែលមានមនុស្សរាប់ពាន់នាក់បានចូលរួមដែរ ដូចជាសមាគមឧត្តមសិក្សាជាដើម ដែលប្រជុំទៅដោយបញ្ញវន្ត បានមកជួបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្តងហើយ ដើម្បីពិភាក្សាពីការដាក់អ្នកសង្កេតការណ៍ចូលរួមនៅក្នុងការបោះឆ្នោតជាតិនាពេលខាងមុខនេះ។

សូមជំរាបថា មកដល់ល្ងាចថ្ងៃទី១៧ឧសភា មានគណបក្សនយោយ៨ហើយ ដែលគ.ជ.ប ទទួលស្គាល់ជាផ្លូវការ ដើម្បីចូលរួមប្រកួតក្នុងការបោះឆ្នោត នាថ្ងៃទី២៩កក្កដាឆ្នាំ២០១៨។

គណបក្សទាំង៨រួមមាន ៖
១ គណបក្សយុវជនកម្ពុជា ឈរនៅ១៧មណ្ឌល
២ គណបក្សប្រជាជនកម្ពុជា ឈរនៅ២៥មណ្ឌល
៣ គណបក្សសញ្ជាតិកម្ពុជា ឈរនៅ២៥មណ្ឌល
៤ គណបក្សខ្មែររួបរួមជាតិ ឈរនៅ២៥មណ្ឌល
៥ គណបក្សហ៊្វុនស៊ិនប៊ិច ឈរនៅ២៥មណ្ឌល
៦ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅ២៥មណ្ឌល
៧ គណបក្សខ្មែរតែមួយ ឈរនៅ១៦មណ្ឌល
៨ គណបក្សពន្លឺថ្មីឈរនៅ១៣មណ្ឌល។


សូមជំរាបថា ក្នុង១៥ថ្ងៃ នៃការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជន ដែលបានចាប់ផ្តើមឡើងកាលពី ថ្ងៃទី ៣០ ខែមេសា និងបានបិទបញ្ចប់នាថ្ងៃទី ១៤ ខែឧសភា មានគណបក្សនយោបាយចំនួន២០ បានមកដាក់ ពាក្យនៅគ.ជ.ប ហើយបន្ទាប់ពីគណបក្ស ៨ ដែលត្រូវបានទទួលស្គាល់រួចរាល់ហើយនោះ គឺនៅសល់គណបក្ស១២ ផ្សេងទៀត កំពុងត្រូវបាន ត្រួតពិនិត្យ និងសម្រេចទទួលស្គាល់ជាបន្តបន្ទាប់ ដោយ គ.ជ.ប ហើយនៅថ្ងៃទី ២១ ខែឧសភា ខាងមុខជាថ្ងៃចុងក្រោយបំផុត ដែលយើងនឹងដឹងប្រាកដថា តើនឹងមានគណបក្សនយោបាយចំនួនប៉ុន្មាន ដែលនឹងមានសិទ្ធចូលរួមប្រកួតក្នុ ងការបោះឆ្នោត នាថ្ងៃអាទិត្យ ទី ២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation