អគារថ្មី១ខ្នងរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ជាមួយ វៀតណាម
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី ៖ អគារមិត្តភាព នគរបាលខេត្តដាក់ឡាក់ (វៀតណាម) ប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោក វរសេនីយ៍ឯក វូ ហុងវាំង ស្នងការនគរបាលខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់ភាគីមិត្ត នៃខេត្តដាក់ឡាក់ វៀតណាម ដែលបានជួយឧបត្ថម្ភអគារ១ខ្នង ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ឯកឧត្តម បញ្ជាក់ថា ជំនួយអគារនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ មានលក្ខណៈជាបងប្អូនជាអ្នករស់នៅភូមិផងរបងតែមួយ ហើយភាគីទាំងពីរ និងត្រូវរក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ សាមគ្គីភាពរវាងកម្ពុជា វៀតណាម អោយកាន់តែឋិតថេរ និងយូអង្វែង។

ជាមួយគ្នានេះដែរ ឯកឧត្តម ជម្រុញដល់មន្រ្តីនគរបាលជាតិទាំងអស់ ត្រូវចូលរួមក្នុងការលើកស្ទួយប្រសិទ្ធភាព ក្នុងការបំពេញភារកិច្ច ជាកងកំលាំងរបស់នគរបាលខេត្ត ដើម្បីធានាអោយការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ និងចូលរួមទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែនឱ្យមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអោយដឹងថា អគារថ្មីមួយខ្នងរបស់ស្នងការដ្ឋានខេត្តមណ្ឌលគិរី នេះជាជំនួយឧត្ថម្ភពីស្នងកាដ្ឋាននគរបាលខេត្តដាក់ឡាក់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានទំហំ១៣ម៉ែត្រ គុណ ៤២ម៉ែត្រ មានកំពស់០២ជាន់ ធ្វើអំពីឥដ្ឋ ប្រក់ស័ង្កសី ជារចនាបទខ្មែរ មានបន្ទប់ការិយាល័យចំនូន ១២ បន្ទប់រងចាំចំនួន០២និង សាលប្រជុំចំនួន០១ និងបានរៀបចំកៅអីរួចស្រេចចំនួន២១៧កៅអី។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានឱ្យដឹងទៀតថា អគារនេះចាប់ផ្តើមសាងសង់ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់រួចរាល់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ដែលចំណាយថវិកាអស់ប្រមាណជា ១៦៥,៧៥០ដុល្លា (មួយរយហុកសិបប្រាំពាន់ ប្រាំពីរយហាសិបដុល្លា ជាថវិកាដែបានពីការជួយឧបត្ថម្ភពីស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមទាំងស្រុង៕ អត្ថបទ នាង ចាន់ថា +ប៊ុត សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation