ឯកឧត្តម ថង សាវុន៖" បច្ចុប្បន្នសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរីនៅតែបន្តស្មារតីសាមគ្គីរួបរួមកម្លាំងធ្វើសកម្មភាពនានាដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងរួមចំណែកជាមួយរាជរដ្ឋា ភិបាលក្នុងការកសាងធនធានមនុស្ស និងសង្គមកម្ពុជា
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ថង សាវុន៖" បច្ចុប្បន្នសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរីនៅតែបន្តស្មារតីសាមគ្គីរួបរួមកម្លាំងធ្វើសកម្មភាពនានាដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងរួមចំណែកជាមួយរាជរដ្ឋា
ភិបាលក្នុងការកសាងធនធានមនុស្ស និងសង្គមកម្ពុជា។ ស.ស.យ.ក ខេត្តនឹងបន្ដសកម្មភាពចូល រួមជាវិជ្ជមានដល់សង្គមកម្ពុជា ជាពិសេសបន្ដការចូលរួមជាមួយរាជរដ្ឋាភិបាលអង្គការ ស្ថាប័នដៃគូ និងបុគ្គលដែលមានបេះដូង និងបេសកកម្មដូចគ្នាលើការកសាងអភិវឌ្ឍន៍កម្ពុជាមួយដ៏រឹងមាំនិងកាន់តែមានការទទួលស្គាល់ទាំងក្នុងកម្រិតជាតិ និងអន្ដរជាតិ "។ 

នេះគឺជាកាលើកឡើងរបស់ឯកឧត្តម ថង សាវុន សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាលសហភាពសហព័ន្ធកម្ពុជានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី(ស.ស.យ.ក ខេត្ត) ក្នុងឱកាសបិទកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារមហាសន្និបាតតំណាងប្រទេសលើកទី៤ និងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩របស់សហភាពសហព័ន្ធយុវ
ជនកម្ពុជាខេត្តរតនគិរីដែលបានប្រារព្ធឡើង នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃអាទិត្យ១រោជខែមិសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។​


ឯកឧត្តមបន្តថាស.ស.យ.កខេត្តត្រូវបន្តសកម្មភាពលើកស្ទូយនូវឧត្តមភាព កិត្តិនាមជាតិនិងផ្សព្វផ្សាយអំពី ប្រវត្តិសាស្ដ្រ វប្បធម៌ ប្រពៃណី សិល្បៈ ជំនឿសាសនា ដែលជាអត្ដសញ្ញាណជាតិ និងបន្ដលើក កម្ពស់សមត្ថភាព ជំនាញ ផលិតភាព ចំណេះដឹង និងបំណិនជីវិតរបស់យុវជន។ បន្ថែមពីនេះបន្ដជំរុញអោយយុវជនឲ្យចូលរួមកម្មវិធីស្ម័គ្រចិត្តកម្មវិធីសិក្សា កម្មវិធីមនុស្សធម៌ឬការងារស្ម័គ្រចិត្តនៅតាមសហគ
មន៍ ដើម្បីផ្តល់ឲ្យយុវជនបានសាក ល្បងចំណេះដឹង ទេពកោសល្យ ការច្នៃប្រឌិតនិងទទួលបានបទពិសោធន៍ដើម្បីជាឧត្តម ប្រយោជន៍របស់ជាតិ។


ស.ស.យ.កខេត្តរតនគិរីសូមបន្តថែរក្សាកិត្យានុភាពល្អរបស់សហភាពសហព័ន្ឋ តាមរយ:ការធ្វើអំពើល្អ បន្តរក្សា ស្មារតី ០២ធ្នូ ដែលកើតចេញពីការតស៊ូការលះបង់របស់ឥស្សរជនជំនាន់មុនរបស់កម្ពុជា និងបង្កើនការគាំទ្រពីគ្រប់មជ្ឈដ្ឋានជុំវិញខ្លួន តាមរយ:ការបង្កើតភាពវិជ្ជមានកាន់តែច្រើនសម្រាប់សង្គម។


ជាពិសេសត្រូវចលនាអោយមានការចូលរួមដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំបន្តលើកទឹកចិត្តអោយ ពេលមានការចូលរួមគាំទ្រ និងលើក ទឹកចិត្តអោយយុវជនខិតខំបង្កើនសមត្ថភាពក្នុងវិស័យរបស់ខ្លួន បន្តពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងយុវជន និងយុវជនក្នុងវិស័យរបស់ខ្លួន ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស។ និងជំរុញអោយមានការផ្សាយនូវសកម្មភាពរបស់ខ្លួន (លើកទឹកចិត្តដល់អ្នកដែលចូល រួមធ្វើ និងបញ្ជ្រាបដល់មជ្ឈដ្ឋានផ្សេងបានដឹងនូវអ្វីដែលយើងកំពុងធ្វើ)។


មានប្រសាសន៍បិទកិច្ចប្រជុំ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តបានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំង និងបានអបអរសាទចំពោះសកម្មភាពនិងសមិទ្ធផលសំខាន់ៗ របស់
ស.ស.យ.ក ខេត្តសម្រេចបានក្នុងការរួបរួមសាមគ្គីគ្នាឲ្យទៅជាចលនាជាតិមួយដែលបានធ្វើកន្លងមកក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ។និងបានថ្លែងការកោរតសរសើចំពោះក្មួយៗស.ស.យ.កខេត្តដែលបានចូករួម សម្រេចនូវកំណត់ត្រាពិភពលោកសំខាន់ៗដូចជា នំអន្សមយក្ស, រាំម៉ាឌីស្សុនដែលមានអ្នកចូលរួមច្រើនជាងគេបំផុតក្នុងលោក, ក្រម៉ាវែងជាងគេក្នុងលោក,ទូកងវែងជាងគេបំផុត និងសកម្មភាពសំខាន់ៗជាច្រើនទៀត។


ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍រំលឹកអំពីប្រវត្តិសាស្រ្តនិងដំណើររបស់យុវជនជំនាន់មុនក្នុងការរំដោះប្រទេសជាតិ និងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិក្នុងរយៈ ៤០ឆ្នាំដែលបានធ្វើឲ្យប្រទេសមាន ការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ជាពិសេសគឺដំណើរជីវិតរបស់សម្តេចតេជោហ៊ុន សែន បានធ្វើការតស៊ូរំដោះប្រទេសជាតិដោយត្រូវយកជីវិតធ្វើជាដើមទុន និងការប្រថុយគ្រោះថ្នាក់ក្នុងការរំដោះប្រជាជនកម្ពុជាពីភ្នក់ភ្លើងសង្គ្រាម។


ឯកឧត្តមបានជម្រុញអោយសសយកខេត្តរតនគិរីត្រូចូលរូមគាំទ្រ នូវអនុសាន៍២ចំណុចសំខាន់ៗរបស់សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាច្រកកម្ពុជាដែលសម្តេចបានដាក់ចេញ ក្នុងឱ
កាសដែលសម្តេចអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទមហាសន្និបាតតំណាងទូទាំងប្រទេសរបស់ ស.ស.យ.ក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនោះគឺ៖ ១. នៅតែបន្តអំពាវនាវអោយយុវជនទាំងអស់ត្រូវបន្តរួមចំណែកការពារនូវសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីទប់ស្កាត់មិនអោយរឿងរ៉ាវអតីតកាលវិលត្រឡប់មកវិញជាដាច់ខាត។ ២.កម្ពុជាត្រូវតែអនុវត្តនូវយុទ្ធសាស្ត្រក្នុងការជំរុញឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ខាងមុខ ដែលនេះជាការកំណត់ជោគវាសនានៃការរីកចម្រើនរបស់
ប្រទេសកម្ពុជានាពេលអនាគត។​


សូមបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ និងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរ តគិរី ដំណើរការទៅពេញ១ថ្ងៃ(២៣​-ធ្នូ-២០១៨)ដោយមានថ្នាក់ដឹកនាំសមាជិកសមាជិការមកពីក្រុងស្រុកទាំង៩ចូលរួមប្រមាណជាង៣០០នាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation