សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវអនុសាសន៍ ៥ចំណុចសំខាន់ៗ ដើម្បីឲ្យកម្ពុជាសម្រេបានជាប្រទេសដែលគ្មានមីននៅឆ្នាំ២០២៥
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបិទសន្និបាតជាតិវិស័យសកម្មភាពមីន​ និងប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ ដែលធ្វើឡើងនៅវិមានសន្តិភាព​ ។


សន្និបាតនេះធ្វើឡើងក្រោម ប្រធានបទ «ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីននៅឆ្នាំ២០២៥» ក្នុងគោលបំណងបង្ហាញ ពីសមិទ្ធផលរយៈពេល ២៥ឆ្នាំ នៃវិស័យសកម្មភាពមីន បង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ សន្និបាតនេះក៏មានគោល បំណងស្វែងរកឱកាស និងមធ្យោបាយនានា ដើម្បីគៀងគរធនធានសម្រាប់វិស័យសកម្មភាព មីនទៀតផង។

នាឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងមុតមាំថា “ដើម្បីឲ្យកម្ពុជាសម្រេបាន នូវចក្ខុវិស័យមួយ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥ ដែលរាជរដ្ឋាភិបាលកំណត់ថា(កម្ពុជាគឺជាប្រទេសដែលគ្មាន មីនហើយការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមត្រូវបានកាត់បន្ថយឲ្យនូវកម្រិតអប្បបរមា និងមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រព្រឹត្តទៅដោយសុវត្ថិភាព”។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចេញនូវអនុសាសន៍ ៥ចំនុចសំខាន់ៗរួមមាន៖

១)ត្រូវបន្តពង្រឹងគុណភាពសុវត្ថិភាព គណនេយ្យភាព និងប្រសិទ្ធភាពចំពោះការងាររបស់ខ្លួន ដើម្បីទទួលបាននូវការគាំទ្រ និងការជឿទុកចិត្តពីដៃគូពាក់ព័ន្ធ។

២)ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ចួននតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ ស្តង់ដារជាតិ សកម្មភាពមីន ផែនការគោលការណ៍ណែនាំ និងសេចក្តីណែនាំនានាដែលចេញដោយអាជ្ញាធរមីន។

៣)ត្រូវបន្តពង្រឹង​ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ​ និងភាពជាដៃគូជាមួយអាជ្ញាធរមីនជាពិសេសការផ្តល់ទិន្ន័យព័ត៌មាន រួមមានព័ត៌មានស្តីពីហិរញ្ញវត្ថុ សម្ភារៈ កម្លាំងប្រតិបត្តិការ និងជំនួយបច្ចេកទេស។ល។ ដើម្បីឲ្យអាជ្ញាធរមីនមានលទ្ធភាពបូកសរុប និងរាយការណ៍ជូន រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។

៤)ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីធានាការរៀបចំ​ និងអនុវត្តផែនការបោសសម្អាតមីនប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់។

៥)អាជ្ញារធរមីនត្រូវផ្តល់ជាត្រីវិស័យដល់បណ្តាលប្រតិបត្តិករដោះមីនទាំងអស់ ដើម្បីគោរពឲ្យបាននូវ គោលការណ៍ណែនាំសម្រាប់ធ្វើផែនការបោសសម្អាតនិងបន្តដឹកនាំតាមការអនុវត្តផែនការយុទ្ធសាស្ត្រសកម្មភាពមីន ២០១៨-២០២៥ ឲ្យមានប្រសិទ្ធភាពខ្ពស់។


ស្របគ្នានឹងវអនុសាសន៍ទាង៥ចំនុចនេះ ដើម្បីឲ្យកម្ពុជារួចចាកផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីនជាស្ថាពរត្រឹមឆ្នាំ២០២៥ សម្តចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហគមន៍ផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត សូមបន្តជួយគាំទ្រផ្តល់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឲ្យកាន់តែខ្លាំងក្លាជាមួយអាជ្ញាធរមីន លើគ្រប់រូបភាព៕

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation