ទុនវិនិយោគលើវវិស័យសំណង់ក្នុងឆ្នាំ ២០១៨នៅកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ៥ពាន់២រយលានដុល្លារ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖វិស័យសំណង់សំណង់នៅកម្ពុជា បានស្រូបយកការវិនិយោគជាខ្លាំង ដោយក្នុងឆ្នាំ ២០១៨នេះ ការវិនិយោគលើវិស័យសំណង់នោកម្ពុជា មានទំហំទឹកប្រាក់ប្រមាណជាង ៥ពាន់២រយលានដុល្លារអាមេរិក។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបានចេញផ្សាយនៅថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០១៨នេះ បញ្ជាក់ថាការវិនិយោគលើវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ ២០១៨ មានចំនួន ២៨៦៧ គម្រោង លើផ្ទៃក្រឡាដីជាង ១១ លានម៉ែត្រការ៉េ ដោយកសរុបទៅមានទំហំទឹកប្រាក់ប្រមាណជាង ៥ពាន់២រយលានដុល្លារអាមេរិក។

ក្នុងគម្រោងទាំង២៨៦៧ គម្រោងក្នុងនោះ ក្រោមសមត្ថកិច្ចក្រសួងមានចំនួន ២៤៥ គម្រោង ដោយមានផ្ទៃក្រឡាដីប្រមាណជាង ១០លានម៉ែត្រការ៉េ និងក្រោមសមត្ថកិច្ចរាជធានី ខេត្ត មានចំនួន ២ ៦២២គម្រោង ដោយមានផ្ទៃក្រឡាសរុបជាង ១លានម៉ែត្រការ៉េ។

ការវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០១៨នេះរួមមានទាំង សំណង់បែបលំនៅឋាន សំណង់បែបអាគារខ្ពស់ៗ រួមទាំងសំណង់លំនៅឋានបែបលក្ខណៈបុរីផងដែរ។ ដោយសំណង់អាគារខ្ពស់ ដែលមានកំពស់ចាប់ពី ៥ជាន់ឡើងទៅក្នុងរាជធានីភ្នំពេញ មានចំនួន ១១០ អាគារ។

សូមជំរាបថា ទំហំទឹកប្រាក់វិនិយោគលើវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ ២០១៨នេះ បើធៀបនឹងទុនវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០១៧ មានការធ្លាក់ចុះជាង ១៨% ដោយឆ្នាំ ២០១៧ ទំហំទឹកប្រាក់វិនិយោគមានជាង ៦ ពាន់ ៤រយលានដុល្លារអាមេរិក៕ អត្ថបទ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation