ប្រធានរដ្ឋសភា ទទួលជួបសវនាការ ជាមួយអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា
| ព័ត៌មានជាតិ
SHARE

នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២៤ ខែធ្នូ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម វ៉ាង វិនធៀន(H.E.Mr. Wang Wen tian) ឯក អគ្គរដ្ឋទូត នៃសាធា រណរដ្ឋប្រជាមានិតចិន ដែលទើបតែងតាំងថ្មី ប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម។

បន្ទាប់ពីចប់ជំនួបឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ប្រធានរដ្ឋសភា មានប្រសាសន៏ឲ្យដឹងថា នៅក្នុងជំនួបនោះឯកឧត្តម វ៉ាង វិនធៀន ឯក អគ្គរដ្ឋទូត ចិន ដែលទើបតែងតាំងថ្មី ប្រចំាកម្ពុជាមានពីការ ពង្រឹងកិច្ចសហការល្អ រវាង កម្ពុជា ចិន លើគ្រប់វិស័យនិងបានក្លាយ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើកគំរោងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា ចិន បន្ថែមទៀត។ នៅក្នុងជំនួប ឯកឧត្តម វ៉ាង វិនធៀនឯក អគ្គរដ្ឋទូតចិន បញ្ជាក់ថា ប្រទេសគាំទ្រឯករាជ្យ និងអធិបតេយ្យភាពរបស់ កម្ពុជានិងបន្តគាំទ្រការអភិវឌ្ឍ ប្រទេសកម្ពុជា។

ជាការឆ្លើយតបសម្តេចអគ្គមហាពញាចក្រីហេងសំរិនបានលើក ឡើងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជា-ចិនមាន ការរីកចម្រើនពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ។ នាពេលបច្ចុប្បន្ន ក្រោមកិច្ចប្រឹងប្រែងរួម នៃប្រមុខដឹកនាំ នៃប្រទេសទាំង ពីរបានបង្កើនកម្រិតទំនាក់ទំនង ជាហូរហែនិងកាន់តែល្អប្រសើរឡើង ជាពិសេសគឺ កិច្ចសហប្រតិ បត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ តំាងពីឆ្នាំ២០១០ រហូតមក ដែលឥឡូវនេះកំពុងផ្តល់ផ្លែផ្កាជាក់ ស្តែង លើគ្រប់វិស័យ ដល់សង្គម ជាតិទាំងពីរ។

សម្តេចប្រធានរដ្ឋសភា ចាត់ទុកបេសកកម្មការទូតថ្មី របស់ឯកឧត្តមវ៉ាង វិនធៀន ពិតជាមានសារៈសំខាន់ ដើម្បីជាស្ពានក្នុងការបន្តពង្រឹង ពង្រីកកិច្ចសហប្រតិ បត្តិការដ៏ប្រពៃថ្លៃថ្លាដែលមានស្រាប់នេះ ឲ្យកាន់តែមាន សន្ទុះខ្លាំងក្លាថែមទៀត។ ប្រធានរដ្ឋសភា បានកោតសរសើរនិងពេញចិត្ត ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតចិន អតីតឯក អគ្គរដ្ឋ ទូតចិនមុនៗប្រចំាកម្ពុជា ក្នុងកិច្ចការទំនាក់ ទំនង ពង្រីក ពង្រឹងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យ។ រដ្ឋសភាកម្ពុជា នីតិកាលទី៦ នេះ នឹងបន្ត ពង្រឹង ពង្រីកទំនាក់ទំនងការទូតសភា តាមរយៈកិច្ច សហប្រតិបត្តិការ ទ្វេភាគី ពហុភាគី ជាពិសេសគឺបន្ត កិច្ចសហប្រតិបត្តិការជិត ស្និទ្ធ ជាមួយសភាតំណាង ទូទាំងប្រទេសចិន ដើម្បីបន្តគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរសភានានា និងលើកទឹកចិត្ត ដល់និរន្តរ ភាព នៃកិច្ចសហប្រតិបត្តិការរបស់ បក្ស រដ្ឋ និងរដ្ឋសភា ប្រទេសទាំងពីរ៕អត្ថបទ៖ វង់ សុភក្រ្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation