ព្រឹទ្ធសភាប្រជុំអនុម័ត្តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្ស នយោបាយនៅថ្ងៃទី ២៥ខែធ្នូ
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃទី២៤ខែធ្នូនេះ នៅព្រឹទ្ធសភា មានប្រជុំគណៈកម្មា ធិការ អចិន្ត្រៃយ៍ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមស៊ឹម កា អនុប្រធានទី១ប្រធានព្រឹទ្ធសភា ។

បន្ទាប់ពីចប់កិច្ចប្រជុំគណៈកម្មាធិ ការអចិន្ត្រៃយ៏ ឯកឩត្តម ម៉ម ប៊ុននាង ព្រឹទ្ធសមាជិកនិងជាអ្នក នាំពាក្យ មានប្រសាសន៏ឲ្យដឹងថា របៀបវារៈដែលយកមកពិភាក្សារួមមាន៖
១.ពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មការទី៦ ព្រឹទ្ធ សភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយទៅក្នុងរបៀបវារៈ នៃសម័យ ប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។
២.ពិនិត្យ និងសម្រេចលើសំណើរបស់គណៈ កម្មការទី២ ព្រឹទ្ធ សភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ទៅទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។
៣.គណៈកម្មាធិការអចិន្ត្រៃយ៏ព្រឹទ្ធសភាកំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៨៕(អត្ថបទ៖ វង សុភ័ក្ត្រ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation