អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី ៣០ ធ្នូ តទៅ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានបង្ហាញការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយបញ្ជាក់ថាអាកាសធាតុនៅកម្ពុជានៅតាមតំបន់មួយចំនួននឹងចាប់ផ្តើមចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៨ តទៅ។


ក្រសួងធនធានទឹកបញ្ជាក់ថា ការចុះត្រជាក់នេះគឺដោយសារជ្រលងសម្ពាធខ្ពស់និងខ្យល់មូសុងឦសានដែលកំពុងបង្កើនឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។


តាមការព្យាករណ៍ខាងលើបានបែងចែកតំបន់ដែលចុះត្រជាក់ជា ៤ផ្នែកខុសខុសគ្នា ក្នុងនោះ៖
១ ខេត្តមណ្ឌលគិរី,រតនគិរី,ស្ទឹងត្រែងព្រះវិហារ,ឧត្តរមានជ័យ និងខេត្តប៉ៃលិន អាកាសធាតុនឹងចុះត្រជាក់ពី១៧ ទៅ ១៩អង្សាសេ។

២ ខេត្តបាត់ដំបង,បន្ទាយមានជ័យសៀមរាប,កំពង់ធំ,កោះកុង និងខេត្តក្រចេះ អាកាសធាតុនឹងចុះត្រជាក់ពី២០ ទៅ ២២អង្សាសេ។

៣ មណ្ឌលរាជធានីខេត្តដទៃទៀតសីតុណ្ណភាពនិងចុះត្រជាក់ពី២១ ទៅ២៣ អង្សាសេ។

៤ នៅថ្ងៃទី២៨និង២៩ ខែធ្នូ បណ្ដារាជធានីខេត្តនៅតំបន់ទំនាបកណ្តាលភាគខាងកើតនិងភាគនិរតី អាចមានភ្លៀងធ្លាក់នៅពេលយប់។

ជាមួយនឹងការព្យាករដែលនឹងមានអាកាសធាតុចុះត្រជាក់ខ្លាំងបែបនេះក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរ៉ែក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងការកើតមាននូវបញ្ហាសុខភាពដោយប្រការណាមួយ៕  (អោម ចែតច័ន្ទណារ៉ា CNC)



ករណ៍អាកាសធាតុ ៖
- តំបន់មួយចំនួន
- តំបន់មួយចំនួនទៀត អាចនៅមានភ្លៀងធ្លាក់ ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation