ការភ្ជាប់គម្លាតរវាងការសិក្សាស្រាវជ្រាវ និងការងារសង្គមកិច្ចនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ចំណេះដឹងបន្ថែមដល់និស្សិត
| ព័ត៌មានជាតិ
SHARE

(ការភ្ជាប់គម្លាតរវាងការសិក្សាស្រាវជ្រាវ និងការងារសង្គមកិច្ចនៅកម្ពុជា) គឺជាប្រធានបទក្នុងសិក្ខាសាលាមួយដែលបានធ្វើឡើងរួមគ្នារវាងសាកលវិទ្យាល័យស្រ្តីអ៉ីវ៉ាEWHA WOMANS និងសកលវិទ្យាល័យភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅថា Koica ។


សិក្ខាសាលានេះជាគម្រោងបណ្តុះបណ្តាលផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលមានគោលបំណងកសាងសមត្ថភាពរបស់ស្ថាប័នឧត្តមសិក្សានៅកម្ពុជា ដើម្បីសំរេចបានបរិយាកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍសង្គម។ ហើយក៏ជាផ្នែកមួយនៃគម្រោងរួមគ្នានៃស្ថាប័នខាងលើ ក្នុងការធ្វើបទបង្ហាញអំពីការងារសង្គមដែលប្រារព្វឡើងជារៀងរាល់ខែធ្នូក្នុងឆ្នាំនិមួយៗបន្ទាប់ពីពួកគេរួមគ្នាអនុវត្តន៍រយៈពេលមួយឆ្នាំ។


សិក្ខាសាលាស្តីពីការងារសង្គមឆ្នាំ 2018 បានធ្វើកាលពីថ្ងៃទី21 ខែធ្នូ ឆ្នាំ2018 នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - កូរ៉េ (CKCC) នៅក្នុងទីធ្លាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


សន្និសិទការងារសង្គមឆ្នាំ 2018 ត្រូវបានធ្វើឡើងជាមួយខ្លឹមសារនៃឯកសារភ្ជាប់និងនិស្សិត ដូច្នេះត្រូវបានស្នើសុំការអញ្ជើញពី អនុបណ្ឌិតក្នុងការងារសង្គមមកពីសកលវិទ្យាល័យភ្នំពេញហៅកាត់ថា RUPP និងសកលវិទ្យាល័យស្រ្តីអ៉ីវ៉ា ហៅEWHA ដែលមកចូលរួមសម្រាប់ការធ្វើបទបង្ហាញក្នុងសន្និសិទការងារសង្គមឆ្នាំ 2018 របស់គម្រោងរួមគ្នានេះ៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation