ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ២០១៨-២០២០
| ព័ត៌មានជាតិ
SHARE

រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជា ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨៖ ក្រសួងយុត្តិធម៌ និង ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងការគាំទ្រពីយូនីសេហ្វ បានរៀបចំរួមគ្នាប្រកាសដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដើម្បីណែនាំពី ការអនុវត្តច្បាប់នេះ ដែលបានចូលជាធរមានកាលពីដើមឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានគូសបញ្ជាក់ថា៖ “គោលបំណងនៃផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិនេះ គឺធ្វើឲ្យជីវិតរបស់អ នីតិជនទំនាស់នឹងច្បាប់បានប្រសើរឡើង ដោយផ្តោតលើគោលដៅពីរ៖ ១)កសាងប្រព័ន្ធយុត្តិធម៌អនីតិ ជនទំនើបមួយ ប្រកបដោយចីរភាព និងមានការកែលម្អជាបន្តបន្ទាប់នាពេលអនាគត និង ២)ផ្តល់កិច្ច ការពារ និងគាំទ្រសិទ្ធិរបស់អនីតិជនទំនាស់នឹងច្បាប់ ប្រកបដោយប្រសិទ្ធភាព។ តាមការប៉ាន់ប្រមាណ ក្នុងចំណោមកុមារ ១០០.០០០នាក់ មានកុមារប្រហែល២៣នាក់កំពុងជាប់ឃុំក្នុង ពន្ធនាគារនាពេលបច្ចុប្បន្ន។ ចំនួនកុមារក្នុងពន្ធនាគារបានកើនឡើងពី ៣៣៦ ក្នុងឆ្នាំ២០១៤ ដល់ ១.៥៣៥ ក្នុងឆ្នាំ២០១៨នេះ។ នេះជាសញ្ញាមួយទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតជា
បន្ទាន់ ដើម្បីឲ្យអនីតិជនទំនាស់នឹងច្បាប់ ត្រូវបានបង្វែរចេញពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ទៅកាន យន្តការកុមារមេត្រីដូចជាកម្មវិធីបង្វែរជាដើម។ ក្នុងខណៈពេលដែលច្បាប់យុត្តិធម៌អនីតិជន គឺជាគោលដៅដ៏សំខាន់នៅក្នុងកិច្ចការកំណែទម្រង់ យុត្តិធម៌អនីតិជននោះ ទស្សនៈទានស្តីពីយុត្តិធម៌អនីតិជននេះក៏ជាបញ្ហាថ្មីមួយសម្រាប់កម្ពុជា ដែលជាហេតុនាំឲ្យមានការយឺតយ៉ាវក្នុងការអនុវត្តច្បាប់។ ផែនការយុទ្ធសាស្ត្រ និងផែនការ ប្រតិបត្តិនេះ ផ្តល់ជាផែនទីចង្អុលផ្លូវមួយសម្រាប់កម្ពុជាក្នុងការអនុវត្តច្បាប់នេះ និងកសាងប្រព័ន្ធ យុត្តិធម៌អនីតិជនទំនើបមួយស្របតាមការអនុវត្តល្អៗរបស់អន្តរជាតិ។ ដើម្បីសម្រេចបានគោលដៅទាំងពីរដូចដែលឯកឧត្តម វង សូត បានលើកឡើង ផែនការយុទ្ធ សាស្ត្រ និងផែនការប្រតិបត្តិច្បាប់ស្តីពីយុត្តិធម៌អនីតិជននេះបានផ្តោតលើកម្មវិធីយុទ្ធសាស្ត្រចំនួន៩ ដែលរួមមាន ការសម្របសម្រួល ការគ្រប់គ្រង និងការទំនាក់ទំនង ការអប់រំ និងការបណ្តុះបណ្តាល ភ្នាក់ងារសង្គមកិច្ច ការបង្វែរ ការធ្វើសមាហរណកម្ម ការឃុំខ្លួន ការទប់ស្កាត់បទល្មើស ក្របខណ្ឌ គោលនយោបាយនិងប្រព័ន្ធប្រតិបត្តិ និងការពិនិត្យតាមដាន និងវាយតម្លៃ។

មានប្រសាសន៍នាឱកាសនោះ សម្តេច បានលើកឡើងថា៖ “ចំណុចគន្លឹះមួយនៅក្នុងផែនការនេះ គឺ តជាសំខាន់ទៅលើការឲ្យមានការយល់ដឹងពីផលប្រយោជន៍នៃការអនុវត្តនូវវិធានការបង្វែរ និងវិធាន ការផ្សេងក្រៅពីការឃុំខ្លួន ដែលអាចកាត់បន្ថយការប្រព្រឹត្តបទល្មើសសារជាថ្មី និងកាត់បន្ថយចំនួនអ នីតិជនជាប់ឃុំ ហើយក៏អាចឈានទៅកាត់ន្ថយបន្ទុកចំណាយរបស់រដ្ឋ ក្នុងការគាំទ្រទៅលើការងារឃុំ ឃាំងផងដែរ។ ច្បាប់ស្តីពីយុត្តិធម៌អនីតិជនត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១៧ ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ អនីតិជននៅកម្ពុជា។ ច្បាប់នេះផ្តោតលើការបង្វែរ ដែលជាការឆ្លើយតបដ៏ត្រឹមត្រូវចំពោះអនីតិជន ទំនាស់នឹងច្បាប់ ជាជាងការដាក់ទណ្ឌកម្មដែលជាអភិក្រមកំពុងបច្ចុប្បន្ន ដោយមិនអាចឆ្លើយតបនឹង តម្រូវការរបស់អនីតិជន៕(រូបភាព សាយ សាវុធ និងអត្ថបទ គង់់ វណ្ណៈ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation