ទូតអាមេរិក កោតសរសើរក្រុមសិស្សទទួលអាហារូបករណ៍កម្ពុជា ដែលពូកែច្នៃប្រឌិត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាមហ្វេសបុកស្ថានទូត អាមេរិកប្រចាំកម្ពុជា ចុះផ្សាយនៅថ្ងៃនេះថា ក្រុមសិស្សទទួលអាហារូបករណ៍ខ្នាតតូច ផ្នែកភាសាអង់គ្លេសពីកម្មវិធី Access ចំនួន ៣ ក្រុមដែលបានប្រលងឈ្នះគេ មកពីខេត្តត្បូងឃ្មុំ បាត់ដំបង និងកំពង់ឆ្នាំង កំពុងដំណើរការសកម្មភាពជាបន្តរបស់គេលើគំរោងកែច្នៃរបស់យកមកប្រើឡើងវិញ។

ពួកគេមានការចាប់អារម្មណ៍ ចង់ធ្វើសកម្មភាពទាំងនេះ ដោយសារការចូលរួមរបស់គេនៅក្នុងការបោះជំរំរបស់សិស្ស Access នៅឆ្នាំ ២០១៨ ដែលផ្តោតលើការការពារបរិស្ថាន។

ទូតអាមេរិក បានសម្តែងអារម្មណ៍រីករាយ ដោយឃើញសិស្សធ្វើការជាមួយគ្នា ហើយប្រែក្លាយថវិកាតិចតួចទាំងនេះ អោយទៅជាវិធីសប្បាយប្រកបដោយគំនិតច្នៃប្រឌិតមួយ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងជួយសហគមន៍របស់គេ។

ទូតអាមេរិក មានមោទនភាពចំពោះសកម្មភាពទាំងនេះ ហើយរីករាយនឹងឃើញផលល្អដែលពួកគេនឹងនាំមកអោយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation