បិទសិប្បកម្មមួយកន្លែងនៅខណ្ឌសែនសុខបន្ទាប់ពីរកឃើញថា ផលិតនិងវេចខ្ចប់ទឹកត្រីនិងទឹកស៊ីអ៊ីវគ្មានស្តង់ដាអនាម័យ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃបានឆ្មក់ឆែកឆេរសិប្បកម្មផលិតនិងវេច ខ្ចប់ទឹកត្រីនិងទឹកស៊ីអ៊ីវសញ្ញាផ្ការឈួកមួយកន្លែង នៅខណ្ឌ សែនសុខដោយ រក ឃើញ ថាការផលិតនិងវេចខ្ចប់នេះពុំមានលក្ខណៈនិងស្តង់ដាត្រឹមត្រូវហើយកម្លាំងចម្រុះសម្រេចបិទ សិប្បកម្មនេះជាបណ្តោះអាសន្ន។

ការឆ្មក់ចូលត្រួតពិនិត្យនេះគឺបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងសិប្បកម្ម មួយកន្លែងដែលគ្នានដាក់ស្លាក់យីហោ នៅតាមបណ្តោយផ្លូវម៉ុងឬទ្ធី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

លោកវរៈសេនីយ៍ឯក ម៉ាត់ យូសុះ នាយ ការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធបញ្ញា បានឱ្យដឹងថា ប្រតិបត្តិការនេះគឺបានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានការសម្របសម្រួលដោយព្រះរាជអាជ្ញារងហ៊ឹង ប៊ុនថន រួមទាំងសហការជាមួយមន្រ្តីកាំកុងត្រួល វិទ្យាស្ថានស្តង់ដាកម្ពុជា និងអាជ្ញាធរមូលដ្ឋានក្រោយពី មានការសង្ស័យថាសិប្បកម្មដែលគ្មានស្លាក់យីហោនេះ បានផលិតនិងវេច ខ្ចប់នូវទឹកត្រីនិងទឹកស៊ីអ៊ីវគ្មានស្តង់ដាត្រឹមត្រូវនិងីគ្មានអនាម័យ។


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation