ការពង្រឹងវិជ្ជាជីវះសារព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃសុក្រ ទី១៤កើត ខែមិគសិរ ឆ្នាំច សំរិទ្ថិសក័ ព ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ក្លឹបអ្នកការសែតកម្ពុជាបានរៀបចំកម្មវិធី ពង្រឹងវិជ្ជាជីវះសារព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ បានប្រព្រត្តឹទៅនៅភោជនីយដ្ឋានទន្លេបាសាក់២។
នាឧកាសនោះដែរលោកប៉ែន បូណា ដែលជាប្រធានក្លឹបអ្នក កាសែតកម្ពុជាបានលើកឡើងថានេះជាលើកទី១៥ហើយដែលក្លឹបអ្នកកាសែតកម្ពុជាបានប្រាព្វធ្វើកម្មវិធីជួបជុំអ្នកនិពន្ធនាយក នាយកគ្រប់គ្រង តំណាងអ្នកដឹកនាំស្ថាបន័សារព័ត៌មានកាសែត វិទ្យុ ទូរទស្សន៏និងសាតព័ត៌មានអនឡាញគ្រប់ស្ថាបន័នៅក្នុងប្រទេសកម្ពុជាអស់ ដើម្បីពិភាក្សាគ្នានិងពង្រឹងវិជ្ជាជីវះអ្នកសារព័ត៌មានកម្ពុជាឲកាន់តែច្បាស់លាស់ក្នុងនាមយើងទាំងអស់គ្នាជាអ្នកព័ត៌មានជាតិ ត្រូវឈរនៅលើគោលការណ៏មួយដែលច្បាស់លាស់។

លោកបានបន្តថាវាទិការជជែកគ្នានេះមិនមែនជាលើកទីមួយនោះទេ តែវាគឺជាលើកទី១៥ហើយដែលក្លឹបអ្នកកាសែតកម្ពុជាបានធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលជាប្រធានបទក្តៅគគុកមិនត្រឹមតែសម្រាប់កម្ពុជាទេ ប៉ុន្តែក៏ជាប្រធានបទក្តៅសម្រាប់ពិភពលោកទាំងមូល។
ដែលនាពេលបច្ចុប្បន្ននេះព័ត៌មានក្លែងក្លាយកំពង់បង្ករបរិយាកាសអាប់អួរយ៉ាងខ្លាំងដល់សង្គមជាតិ ហើយមានផលប៉ះពាល់ដល់ជំនឿរបស់មហាជនទៅលើសារព័ត៌មានអាជីព ដែលកំពង់ជួបបញ្ហាប្រឈមជាមួយព័ត៌មានក្លែងក្លាយធ្វើឲប្រជាជនលែងទុកចិត្តទៅលើបណ្តាញព័ត៌មានអាជីពនាពេលបច្ចុប្បន្ននេះ។ ដូច្នេះដើម្បីការពារតម្លៃសារព័ត៌មានអាជីព និងរក្សាឲ្យបាននូវទំនុកចិត្តរបស់មហាជនទៅលើសារព័ត៌មាន វ. ន. ស. ក បានឯកភាពចំពោះសេចក្តីប្រកាសរួមដែលមាបខ្លឹមសារថា៖

អ្នកសារព័ត៌មានអាជីពត្រូវបង្ហាញឆន្ទះមោះមុតក្នុងការប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយគ្រប់ទំរង់ទាំងអស់។
លោកប៉ែន បូណា បន្តថាក្នុងនាមយើងទាំងអស់គ្នាជាអ្នកសារព័ត៌មានអាជីពមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រពភច្បាស់លាស់នោះទេ។
នាឧកាសនោះដែរឯកឧត្តម មាស សោភណ្ណ័ ដែលជាអ្នកតំណាងឲ្យឯកឧត្តម ខៀវ កាញារិទ្ធ បានមានប្រសាសថា នេះជាកម្មវិធីមួយដែលធ្វើឲ្យអ្នកសារព័ត៌មានអាជីពទាំងអស់បានជួបជុំគ្នាដើម្បីពិភាក្សាគ្នាក្រោមប្រធានបទពង្រឹងវិជ្ជាជីវះសារព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ ដែលអាចមានផលប៉ះពាល់ដល់អ្នកសារព័ត៌មានអាជីព។ វាទិការនិពន្ធនាយកនេះបានធ្វើឡើងក្នុងគោលបំណងលើកកំពស់អ្នកសារព័ត៌មាន ដើម្បីទប់ស្កាត់និងព័ត៌មានក្លែងក្លាយនេះគឺពិតជាមានសារសំខាន់ណាស់ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងសកលលោកទាំងមូលកំពង់ប្រឈម និងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅនិងការប្រើប្រាស់ព័ត៌មានក្លែងក្លាយនៅតាមប្រពន្ធ័ផ្សព្វផ្សាយនានា ដែលធ្វើឲ្យពិភពលោកមានភាពចលាចល ច្របូកច្របល់ និងកំពុងជួបប្រទះបញ្ហាអសន្តិសុខដ៏ឲ្យព្រួយបារម្ភបំផុត។
រូបភាព ៖ លឹម មុន្នី នឹង អត្ថបទ ៖ ខេន សុភក្រ្ត័


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation