មន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ដាក់តង់ជួលជាង៣០០តង់ នៅឆ្នេរអូឈើទាល ក្នុងឱកាសឆ្លងឆ្នាំ
| ព័ត៌មានជាតិ
SHARE

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានសហការជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដាក់តង់ជួលចំនួន៣០០តង់ នាឱកាសបុណ្យឆ្លងឆ្នាំ២០១៨-២០១៩ នៅឆ្នេរអូឈើទាល (អតីតអារីស្តុន) ក្រុងព្រះសីហនុ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងថា នាឱកាសបុណ្យចូលឆ្នាំសកល មន្ទីរទេសចរណ៍ សហការជាមួយ នឹងរដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់ជួលតង់ចំនួន ៣០០តង់ តាមបណ្តោយឆ្នេរអូឈើទាល (អតីតអារីសស្តុន) ដើម្បីឱ្យភ្ញៀវទេសចរ បានកំសាន្ត និងសម្រាក។

ក្នុងនោះ រដ្ឋបាលខេត្ត បានរៀបចំភ្លើងបំភ្លឺពេលរាត្រី បន្ទប់ទឹកស្អាត បង្គន់ចល័តចំនួន៤០កន្លែង និងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងតំបន់បោះតង់នោះ។

សូមជំរាបថា ព្រឹត្តិការណ៍ខាងលើ ធ្វើឡើងបន្ទាប់ពីធ្នេរអូរឈើទា ខេត្តព្រះសីហនុ ត្រូវថយចុះចំនួនភ្ញៀវជាតិ និងអន្តរជាតិ ដោយសារសកម្មភាពកំណើនជនជាតិចិនកើនឡើងខ្លាំង តម្លៃសណ្ឋាគារ និងផ្ទះសំណាក់ក៏ឡើងថ្លៃខ្លាំងដូចគ្នា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation