ព្រឹទ្ធសភា នឹងពិភាក្សាលើសេចក្ដីស្នើវិសោធនកម្ម ច្បាប់គណបក្សនយោបាយ
| ព័ត៌មានជាតិ
SHARE

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្ដ្រៃយ៍ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

យោងតាម សេចក្ដីជូនដំណឹង របស់ព្រឹទ្ធសភា នៅថ្ងៃទី២១ ធ្នូ នេះ បានឲ្យដឹងថា ព្រឹទ្ធសភា នឹងបើកិច្ចប្រជុំ ដោយមានរបៀបវារៈចំនួន៣ រួមមាន ៖ទី១-ពិនិត្យ និងសម្រេចលើ សំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាង ច្បាប់ស្ដីពី វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពី គណបក្សនយោបាយ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ,ទី២-ពិនិត្យ និងសម្រេចលើសំណើរបស់ គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេក្ដីព្រាង ច្បាប់ស្ដីពី បរធនបាលកិច្ច ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ និងទី៣-កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្ដសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។

សមាជិករដ្ឋសភាចំនួន១១៥រូប បានលើកដៃអនុម័តទាំងស្រុង លើសេចក្តី ស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ មាត្រា៤៥ ថ្មី ដើម្បីបើកផ្លូវ ឲ្យអ្នកដែលត្រូវបានហាមឃាត់ សិទ្ធនយោបាយបានប្រឡូកក្នុងឆាកនយោបាយឡើងវិញ។

ពាក់ព័ន្ធសេចក្ដី ស្នើវិសោធនកម្មនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ធ្វើវិសោធនកម្ម ច្បាប់ ស្តីពី គណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) គឺមិនមែនសំដៅលើ គណបក្សនយោបាយ ឬក្រុមណាមួយនោះទេ គឺសម្រាប់ រៀបចំដំណើរជីវិត នយោបាយរបស់គណបក្ស នយោបាយទៅថ្ងៃអនាគត ប៉ុន្តែក្នុងនោះអាចដោយទាំងអ្នក ដែលត្រូវកាត់សិទ្ធិនយោបាយ នាពេលកន្លងមក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation