CPP៖ EUព្រមានដក EBA ពីកម្ពុជាគ្រាន់តែជា ការបំពងសំឡេង ពីក្រុមការងារថ្នាក់ទាបEU
| ព័ត៌មានជាតិ
SHARE

អ្នកនាំពាក្យបក្សប្រជាជនចាត់ទុកថា EUព្រមានដក EBA ពីកម្ពុជាគ្រាន់តែជា ការបំពងសំឡេង របស់ក្រុមការងារថ្នាក់ទាប របស់EU ប៉ុណ្ណោះ។


អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម ឈឹម ផលវរុណ ឆ្លើយតបទៅកាន់សំណួររបស់អ្នកកាសែតកាលពីល្ងាចថ្ងៃទី២០ធ្នូថា ការព្រមានដកEBA ចេញពីកម្ពុជាពីEU គ្រាន់តែជាការបំពងសំឡេងពីក្រុមការងារថ្នាក់ទាប របស់សហភាពអឺរ៉ុប តែប៉ុណ្ណោះ ខណៈថ្នាក់ដឹងនាំកំពូលនៃសមាជិកសហភាពអឺរ៉ុប មិនទាន់បានដឹងរឿង ចង់ដកEBAចេញពីកម្ពុជា នៅឡើយទេ។

ការលើកឡើងពីអ្នកនាំពាក្យរូបនេះ បន្ទាប់ពីសហភាពអឺរ៉ុប ហៅកាត់ថាEU បានប្រកាសបន្តនីតិវិធីរបស់ខ្លួន ដើម្បីធ្វើការ ដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខ ពីកម្ពុជា លើកលែងតែគ្រឿងសព្វាវុធ ហៅកាត់ថា (EBA)។

សូមបញ្ជាក់ថា ក្នុងករណីeu សម្រេចជាផ្លូវការដក EBA ពីកម្ពុជា គឺទីផ្សារអឺរ៉ុបនៅតែបើកចំហរ សម្រាប់កម្ពុជាដដែល ប៉ុន្តែបន្ថែមតម្លៃពន្ឋមួយចំនួន។ ការផ្តល់នូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) គឺសម្រាប់ប្រទេសក្រីក្រ ក្នុងការនាំយកផលិតផល និងទំនិញនានាមកកាន់ទីផ្សា EU ដោយមានការអនុគ្រោះពន្ធ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation