ធនាគារ JTrust ជប៉ុន ទិញភាគហ៊ុន ៥៥% របស់ធនាគារ ANZ Royal
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ ​ ក្រុមហ៊ុនRoyal Group បានប្រកាសឱ្យដឹងនៅថ្ងៃ១៧ ខែឧសភា ថា ធនាគារជប៉ុន JTrust បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការទិញភាគហ៊ុនចំនួន ៥៥%របស់ធនាគារ ANZ Royal ពីធនាគារ ANZ Group របស់ប្រទេសអូស្ត្រាលី។

ជាមួយនឹងការប្រកាសបែបនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានបង្ហាញជំនឿយ៉ាងមុតមាំថា ធនាគារជប៉ុនJTrust គឺជាដៃគូដ៏ល្អបំផុត ហើយនឹងបន្តពីធនគារ ANZ Group អូស្ត្រាលី ដើម្បីផ្តល់សេវាដល់អតិថិជន ក៏ដូចជាបន្តពង្រីកសមត្ថភាពសេវាកម្មថ្មីៗជាច្រើនទៀត ស្របពេលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានកំណើនគួរឱ្យកត់សម្គាល់។ ក្រុមហ៊ុនRoyal Group បានអះអាងថា ធនាគារជប៉ុន JTrust រួមជាមួយក្រុមហ៊ុន Royal Group នឹងចូលរួមយ៉ាងសកម្មក្នុងការជួយគាំទ្រដល់កំណើននេះ ជាមួយសេវាកម្មរបស់ធនាគាដែលមានស្រាប់ ព្រមទាំងនាំជូននូវសេវាកម្មថ្មីៗបន្ថែម ដើម្បីឆ្លើយតបឆ្លើយតបបំពេញតាមតម្រូវការរបស់ទីផ្សារ និងអតិថិជន។

តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ក្រុមហ៊ុន Royal Group បានប្រកាសស្វាគមន៍ចំពោះធនាគារជប៉ុន JTrust ដែលក្លាយជាជាដៃគូថ្មីលើអាជីវកម្មវិស័យធនាគានៅប្រទេសកម្ពុជា ប្រកបដោយសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូនេះនឹងនាំមកនូវការរីកចម្រើនព្រមទាំងអាចពង្រឹងសមត្ថភាពធនាគាថែមទៀត។


សូមជំរាបថា ធនាគារជប៉ុន JTrust គឺជាក្រុមហ៊ុនហិរញ្ញវត្ថុរបស់ជប៉ុន ហើយបានចុះបញ្ជីនៅផ្សារភាគហ៊ុនតូក្យូ ដែលមានប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុជាច្រើនកន្លែងដូចជា នៅប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ និងកម្ពុជា។ ធនាគារជប៉ុន JTrust នេះ ត្រូវបានបង្កើតឡើងអស់រយៈពេលជាង៤០ឆ្នាំមកហើយដោយផ្តល់ជូននូវហិរញ្ញវត្ថុ ជាច្រើនប្រភេទ ប្រកបដោយភាពរឹងមាំនៅលើទីផ្សារ ដោយសារធនាគារមានអតិថិជនទាំងជាក្រុមហ៊ុនសាជីវកម្មនិងអតិថិជនជាបុគ្គល ហើយកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកំណើនខ្ពស់នៅទូទាំងអាស៊ី។

សូមរំលឹកថា ក្រុមហ៊ុន Royal Group និង ធនាគារ ANZ អូស្រ្តាលី បានចាប់ជាដៃគូជាមួយគ្នាក្នុងរយៈពេល១៣ឆ្នាំមកហើយ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation