ព័ត៌មានជាតិ

នៅឆ្នាំ២០១៩ខាងមុខ ប្រាក់ខែមន្ត្រីជាប់កិច្ចសន្យានឹងឡើងដល់៦៥ម៉ឺនរៀល

image

យោងតាមសេចក្តីប្រកាស ដែលចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដំឡើងប្រាក់ខែដល់មន្ត្រីជាប់កិច្ចសន្យា ចាប់ពី៦០ ទៅ៦៥ម៉ឺនរៀលក្នុងមួយខែ។

ការដំឡើងប្រាក់ខែ ជូនដល់មន្ត្រីជាប់កិច្ចសន្យានេះ នឹងអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។

រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ការដំឡើងប្រាក់ខែដល់មន្រ្តីជាប់កិច្ចសន្យា ត្រូវផ្តល់ជូនដល់មន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា៕

ព័ត៌មានទាក់ទង...