មិត្តភាពកម្ពុជា-ចិន កាន់តែប្រសើរឡើង ដោយសារប្រទេស អភិវឌ្ឍន៍ និងសន្តិភាព ក្នុងវិស័យសេដ្ឋកិច្ច ទើបខេត្តមណ្ឌលគិរីបង្កើតព្រិត្តការបញ្ចាំងភាពយន្តចល័ត កម្ពុជា-ចិន
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ឆ្នាំ២០១៨ គឺជាឆ្នាំគម្រប់ខួបលើកទី៦០នៃចំណងការទូតរវាងកម្ពុជានិងចិន ហើយដើម្បីអបអរសាទរនូវចំណងមិត្តភាព និងជំរុញការផ្លាស់ប្ដូរលើវិស័យវប្បធម៌សិល្បៈ និងភាពយន្តរវាងប្រទេសទាំងពីរឱ្យបានកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ស្ថានទូតចិនប្រចាំនៅកម្ពុជា បានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរៀបចំដោយវិទ្យុមិត្តភាពកម្ពុជា-ចិន បានបើកព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិន-កម្ពុជាលើកទី៣” មកកាន់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី១៩ ធ្នូ ២០១៨នេះ ដើម្បីបញ្ចាំងជូនប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើនរយនាក់ទស្សនា។


លោក ហ្វ៊ីង ហ៊ុយ អគ្គនាយកវិទ្យុមិត្តភាពកម្ពុជា-ចិន បានថ្លែងថា ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៣នេះ គឹមានបំណងចង់បង្ហាញពីវប្បធម៌នៃប្រទេសចិន និងជម្រុញចំណងមិត្តភាពកម្ពុជា-ចិន ឲ្យកាន់តែល្អប្រសើរ និងរីកចម្រើនថែមទៀត។


លោកបន្ថែមថា តាមរយៈដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៣នេះ គឺបាននាំយកខ្សែភាពយន្តចំនួន៨រឿង ដែលរួមមានភាពយន្តចិន និងខ្មែរ មកបញ្ចាំងជូនប្រជាពលរដ្ឋកម្ពុជាទស្សនា តាមបណ្ដារាជធានីខេត្តចំនួន៧ រួមបញ្ចូលទាំងខេត្តមណ្ឌលគិរីផងដែរ ដោយក្នុងខ្សែភាពយន្តទាំងនោះគឺបានឆ្លុះបញ្ចាំងអំពីប្រពៃណី វប្បធម៌ និងការអប់រំ រវាងប្រទេសទាំងពីរ មកបង្ហាញដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានជ្រួតជ្រាបកាន់តែច្បាស់ និងស៊ីជមៅ្រ ក្នុងគោលដៅតែមួយគត់ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា-ចិន អាចរឹតចំណងសាមគ្គីភាព បង្កើនទំនាក់ទំនងកាន់តែប្រសើរ និងភាពរីកចម្រើនជាមួយគ្នា ព្រមទាំងអាចយល់ដឹងអំពីមិត្តភាពកម្ពុជានិងចិន ដែលមានប្រវត្តិយូរលង់ណាស់មកហើយនោះ ។


អភិបាលរងខេត្តមណ្ឌលគិរី លោកស្រី វិន ស៊ីថួន ក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អគ្គនាយកដ្ឋានវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលបានបង្កើតព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៣នេះ ព្រោះតាមរយៈភាពយន្តទាំងនេះ នឹងអាចធ្វើឱ្យប្រជាពលរដ្ឋកាន់តែស្រឡាញ់និងចូលចិត្តមាតុភូមិខ្មែរដ៏ចំណាស់និងដ៏ពិសិដ្ឋរបស់យើងមួយនេះ ហើយក៏អាចយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសចិន ។ អត្ថបទ នាង ចាន់ថា +ប៊ុត សុភ័ក៌


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation