ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់កម្ពុជា ៦រូបទៀត ក្លាយជាសមាជិក គណៈអចិន្ត្រៃយ៍ CPP

image

កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់កម្ពុជា ៦រូបទៀត ក្លាយជាសមាជិក គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។

នេះជាការសម្រេចជ្រើសតាំង ដែលធ្វើឡើងនៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលបក្សលើកទី៤១ អាណត្តិទី៥ រយៈពេល៣ថ្ងៃនេះ។

មន្រ្តីជាន់ខ្ពស់កម្ពុជា៦រូបទៀត ដែលត្រូវបានជ្រើសតាំងរួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម សៅ សុខា ឯកឧត្តម ឥត សារ៉ាត់ និងឯកឧត្តម វង្ស ពិសេន។

CPPមានសមាជិកគណៈអចិន្រ្តៃ នៃគណៈកម្មាធិការកណ្តាលចាស់ចំនួន៣០រូប ហើយតួរលេខ បានកើនបន្ថែមទៀតនាថ្ងៃនេះចំនួន៧រូប ដោយសរុបទាំងអស់ចំនួន៣៧រូប៕